ថ្ងៃទី ១៨ដល់ថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៤ លោក ចាន់ រាំង អនុប្រធានស្នាក់ការដែនជម្រកសត្វព្រៃសៀមប៉ាង បានដឹកនាំកម្លាំងចុះល្បាត អង្កេតតាមដាន ត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដល់ចំណុចចុងអូរខាំភោគ ក៏បានប្រទះឃើញមានស្លាកស្នាមកាប់រានដីព្រៃមួយកន្លែងទំហំប្រហែល០,៦៤ ហិកតា បម្រុងយកដីធ្វើជាកម្មសិទ្ធិ ត្រង់ចំណុចនិយាមកា(៦១៩០៩១-១៥៧៣៨៤១) (អញ្ញាតជន) ។
ក្រុមការងារយើងកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែងតាមនិតិវិធីច្បាប់ ៕