ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ជូ មុនីដារិន អគ្គនាយករង សហការជាមួយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង មន្រ្តីឧទ្យានុរក្សតំបន់រ៉ាមសា ស្ទឹងត្រែង បានបន្ត ចុះពិនិត្យគុគុណភាពទឹកទន្លេមេគង្គ ដើម្បីជាតាមដានម្តងទៀត ជាលទ្ធផលឃើញថា៖
1/ចំណុចកោះហាន ទឹកមានសភាពធម្មតា pH= 8.18, DO=8.52 mg/L, TDS=0.384 g/L
2/ចំណុចជ្រោយ ទឹក មានសភាពធម្មតា pH=8.38 , DO=6.53 mg/L, TDS= 0.392 g/L
3/ចុំណុចក្បែរស្ថានីតាមដានគុណភាពទឹក ខេត្តស្ទឹងត្រែង របស់ក្រសួងបរិស្ថាន (ស្ថឹតនៅគល់ស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រែង) ទឹក មានសភាពធម្នតា pH=8.36 , DO= 7.83 mg/L, TDS= 0.348 g/L
ជារួម ទឹកទន្លេមេគង្គ ខ្សែទឹកខាងលើក្បែរព្រំដែនកម្ពុជា-ឡាវ និងខ្សែទឹកខាងក្រោមរហូតដល់ក្រុងស្ទឹងត្រែង គុណទឹកមានភាពល្អ មិនមានបញ្ហាគួរឲ្យកត់សម្គាលឡើយ។ ដោយឡែកតាមការអង្កេតនិងការរាយការណ៍របស់ឧទ្យានុរក្សប្រចាំការនៅតំបន់រ៉ាមសាស្ទឹងត្រែង កម្ពស់ទឹកទន្លេបានឡើង ប្រមាន30សង់ទីម៉ែត្រ បើប្រៀបធៀបនឹងថ្ងៃម្សិលមិញ។ ក្រុមការងារបានដឹកជញ្ជូនសំណាកទឹក ចំនួន 8 ទីតាំងដើម្បីយកមកវិភាគបន្តនៅមន្ទីពិសោធន៍ក្រសួងបរិស្ថាន ៕