ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ លោក ស៊ុត សុគា អនុប្រធានការិយាល័យឧទ្យានជាតិ បានដឹកនាំមន្រ្តីឧទ្យានុរក្សចំនួន០១នាក់ មន្ត្រីស្ម័គ្រចិត្តចំនួន០២នាក់ ចុះស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យ និងពិនិត្យវឌ្ឍភាពទីតាំងកាប់រុករាននៅចំណុចដាកាប់សេះ និយាមកាលេខ345602-1357604ស្ថិតក្នុងភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
-សំណុំរឿងលេខ 007/24កឧជ.បស្ថ.ពស ចុះថ្ងៃទី12 ខែមករា ឆ្នាំ2024
-សំណុំរឿងព្រហ្មទណ្ឌលេខ 47 ចុះថ្ងៃទី16 ខែមករា ឆ្នាំ2024 របស់អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ទទួលបានលទ្ធផល៖ មានការ ដុតព្រៃ ហើយកំណត់អត្តសញ្ញាណមិនបាន ព្រោះនៅឆ្ងាយពីផ្ទះប្រជាជន នៅកណ្តាលព្រៃ ៕