ទោះជាការចុះពង្រឹងរឹតបន្តឹងច្បាប់ ការពារទប់ស្កាត់ អប់រំ បិទខិត្តប័ណ្ណយ៉ាងណា ក៏នៅតែមានជនរឹងក្បាល ហ៊ានចូលលួចកាប់ ដុតព្រៃយកដីធ្វើ ប្រព្រឹត្តយ៉ាងងងើល ។ ជាក់ស្តែងក្រុមការងារទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ នៃការិយាល័យឧទ្យានជាតិ ដឹកនាំដោយលោក សុង វ័យ ប្រធានក្រុមល្បាត បានចុះល្បាតត្រួតពិនិត្យទីតាំងកាប់ទន្រ្ទានដីព្រៃ ស្ថិតក្នុងភូមិតាកុកភ្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយប្រទះឃើញការលួចកាប់ទន្រ្ទានដីព្រៃខុសច្បាប់ចំនួន០៣ទីតាំងស្ថិតក្នុងភូមិតាកុកភ្នង ឃុំបរខាំ ស្រុកអូ រយ៉ាដាវ ខេត្តរតនគិរី ក្នុងនោះរួមមាន៖
-ទីតាំងទី១ ត្រង់និយាមកាលេខ (៧៥៧២១១-១៤៨៧១២១) ប្រហែល ០៤ហិកតា
-ទីតាំងទី២ ត្រង់និយាមកាលេខ (៧៥៦៥៨៥-១៤៨៤៣០៩) ប្រហែល ០៣ហិកតា
-ទីតាំងទី៣ ត្រង់និយាមកាលេខ (៧៥១៤៤៣-១៤៨៨៧៦០) ប្រហែល ០២ហិកតា។
នាពេលរសៀល មន្ត្រីឧទ្យានុរក្សដឹកនាំដោយលោក ស៊ូលីត សុំភូ ប្រធានក្រុមល្បាត បានចុះល្បាត ក្នុងភូមិសាស្រ្ត ព្រៃក្រោយភូមិសំ ឃុំយ៉ាទុងនិងតាមបណ្តោយអូរតាង បានប្រទះឃើញករណីកាប់ទន្ទ្រានដី។
ជាលទ្ធផល៖ ក្រុមការងារបានឃើញមានការលួចកាប់រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ចំនួន០២ទីតាំង រួមមាន៖
-ទីតាំងទី០១ មានទំហំប្រហែលជា ០៤ហិកតា ត្រង់និយាមកាលេខ (៧៦៨៧៤៤-១៥០១៣៧៧) ស្ថិតនៅជាប់ជើងភ្នំភូមិសំឃុំយ៉ាទុង ស្រុកអូរយ៉ាដាវខេត្តរតនគិរី ។
-ទីតាំងទី០២ មានទំហំប្រហែលជា ០២ហិកតា ត្រង់និយាមកាលេខ (៧៧០៦៩៧-១៤៩៩៤៨៨ ) ស្ថិតនៅក្រោយព្រៃភូមិសំឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
បច្ចុប្បន្ន ក្រុមការងារកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្ដីពីតំបន់ការពារបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕