ដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីប្រចាំស្នាក់ការថ្មគ្រោងចំនួន០១នាក់ នឹងកំលាំងយោធាចំនួន០៣ចុះល្បាត នៅចំណុចខ្នងភ្នំគគីរដែលមានលេខនិយាមកា(៤៥២៨៤៨.១៤៩៥២១១)បានជួបបទល្មើសកាប់រុករានដីព្រៃធ្វើជាកម្មសិទ្ធិចំនួន២ទីតាំង ហើយបានដកហូតគោយន្តកន្រ្ដៃចំនួន០២គ្រឿង ជនសង្ស័យរត់គេចខ្លួនបាត់ ស្ថិតនៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការថ្មគ្រោង ដែលស្ថិតនៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី ២២ ឧសភា ២០២៤៕