ថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក វ៉ន សង្វាន ប្រធានស្នាក់ការរងឧទ្យានជាតិវីរ:ជ័យអូរចាយ បានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិអូកាពីន ចំនួន៣នាក់ អង្គការអនុផលព្រៃឈើ(NTFP) ចំនួន១នាក់ និងនិស្សិតមកពីទីក្រុងប៉ារីស ប្រទេសបារាំងចំនួន៣នាក់ ចុះប្រមូលដោះ និងបំពាក់ឡើងវិញកាមេរ៉ាថតរូបស្វ័យប្រវត្តិ សកម្មភាពសត្វព្រៃចំនួន ០៧គ្រឿង ដែលបានបំពាក់កាលពីថ្ងៃទី២៣ដល់២៧ ខែមេសា ឆ្នាំ២០២៤ និងបំពាក់កាមេរ៉ាថែមចំនួន០១គ្រឿង ដើម្បីសិក្សាស្រាវជ្រាវអនុវត្តគម្រោង និងពិនិត្យមើលឡើងវិញនៃការអភិរក្សសត្វ ស្វាព្រាម នៅក្នុងតំបន់ឧទ្យានជាតិវិរៈជ័យ និងឧទ្យានវើនសៃ-សៀមប៉ាង ស្ថិតនៅភូមិសាស្ត្រ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ក្រុមការងារក៏ដោះកាមេរ៉ាចំនួន៤ គ្រឿង ទី១ ដោះកាមេរ៉ានៅចំណុច អូរសំខ្លឿ និយាមកា( 680705-1560546) ទី២ ដោះកាមេរ៉ានៅចំណុច អូរសំខ្លឿនិយាមកា( 680626-1560875) ទី៣ ចំណុចអូរហាដាយនិយាមកា( 681082-1560941) ទី៤ ចំណុចអូរហាដាយ និយាមកា 681121-1560933) បានជួបនឹងសត្វកំប្រុកធំចំនួន ១ ក្បាលនៅចំណុចពឹកឡកនិយាមកា( 679952-1560249) ជួបសត្វកេងកងតូច ចំនួន ២ ក្បាល នៅចំណុចអូរហាដាយ និយាមកា( 681100-1560627) ។ ក្រុមការងារក៏បានដាក់កាមេរ៉ាផ្លាស់ប្ដូរទីកន្លែងចំនួន ៥គ្រឿង ទី១ បានបំពាក់កាមេរ៉ានៅចំណុចដីច្រាបអូរខ្នាច និយាមកា( 681870-1559344) ទី២ នៅចំណុច ដីច្រាបល្អុង និយាមកា( 682734-1559499) ទី៣ នៅចំណុចដីច្រាបល្អុងនិយាមកា( 682857-1559486) ទី៤ នៅចំណុច កាំបុកនិយាមកា( 680443-1559327) ទី៥ នៅចំណុច កាំបុកដដែលនិយាមកា( 680347-1560069) ។
ក្រុមការងារបានប្រទះឃើញដានជើងសត្វឈ្លូសចំនួន១កន្លែង និងដានជើងសត្វជ្រូកព្រៃចំនួន២កន្លែង នៅក្បែរៗគ្នា នៅចំណុចដីច្រាបអូរខ្នាចនិយាមកា( 681615-1559397) ជួបសត្វខ្លែងខ្មៅហើរចំនួន១ក្បាល នៅចំណុចកាំបុក និយាមកា( 680467-1559300) ជួបសត្វស្វាក្រវ៉ាត់ ឬស្វាកន្ទុយស ចំនួន ៨ ក្បាលនិយាមកា( 680332-1560058) ។ ទន្ទឹមនឹងនោះ បានដោះកាមេរ៉ា ចំនួន ៣ គ្រឿង និងផ្លាស់ប្ដូរដាក់ន្លែងថ្មី ទី១ ដោះកាមេរ៉ាចំណុចនៅលើភ្នំអូរយ៉ាណុង និយាមកា( 680532-1561564) ទី២ នៅចំណុចអូរយ៉ាណុងនិយាមកា( 680144-1561903) ទី៣ បានទៅដល់ចំណុច បានបាត់កាមេរ៉ាចំនួន ១គ្រឿងនៅចំណុច អូរយ៉ាណុង និយាមអកា( 680018-1561699) ជួបដានសត្វខ្លាឃ្មុំខ្វាចដើមឈើ ចំនួន ១កន្លែង និយាមកា( 680209-1561479) ឃើញសត្វស្វាក្រវ៉ាត់ឬស្វាកន្ទុយសលោតនៅលើចុងឈើប្រហែល១០ក្បាល ចំណុចអូរយ៉ាណុងដែលនិយាមកា(679349-1560082)ដាក់កាមេរ៉ាចំនួន១គ្រឿង នៅចំណុចត្រពាំង កែម និយាមកា( 679765-1559407)ដាក់កាមេរ៉ា ចំនួន ១ គ្រឿងនៅក្បែរនោះក៏ជួបនិងដានជើងសត្វឈ្លូសចំនួន១កន្លែង នៅចំណុចអូរចណោះជិក និយាមកា( 675201-1556838) ៕