ថ្ងៃទី ១១ មិថុនា មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការថ្នាលបណ្ដុះកូនឈើ ចំនួន ០៥នាក់ សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដឹកនាំដោយលោកវិរសេនីយ៍ទោ នួន វិរៈវណ្ណ ចំនួន ០៥នាក់ បានចុះដាក់ទៅស្លាកហាមទន្រ្ទានកាន់កាប់ដីរបស់រដ្ឋនៅក្នុងតំបន់ហាមឃាត់ បានចំនួន ០២កន្លែង នៅចំណុចទី១ ត្រពាំងម្ខុប និងចំណុចទី២ ប្រាសាទដោះល្អ ស្ថិតនៅក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕