នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លោកចែម ម៉ៅ ប្រធានស្នាក់ការអូរអំបិលបានដឹកនាំមន្រ្តីកិច្ចសន្យាប្រចាំ ស្នាក់ការស្រោងត្បែង ស្នាក់ការអូរផាល និងស្នាក់ការកូនដំរី កម្លាំងប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ប្រជាពលរដ្ឋភូមិកូនដំរី សរុបចំនួន9 នាក់ បានចុះដឹកជញ្ជូនវត្ថុតាងដែលជនសង្ស័យបានចូលលួចកាត់កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចដងទង់ បានចំនួន 5ដុំ ដែលជនសង្ស័យបានលួចចូលកាត់ ដើម្បីយកមករក្សារទុកនៅស្នាក់ការស្រោងត្បែង ៕