ការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តរតនគិរី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោក ថង ប៊ុនសុន អនុប្រធានការិយាល័យ បានចូលរួមសហការជាមួយរដ្ឋបាលស្រុកអូរជុំ ដឹកនាំដោយ លោក គៀង តុលា អភិបាលស្រុក និងក្រុមការងារ ចុះអប់រំ ណែនាំ និងរៀបចំសណ្ដាប់ ធ្នាប់ របស់អាជីវករ និងប្រជាពលរដ្ឋដែលមកកម្សាន្តនៅមាត់បឹងវារីអគ្គិសនីអូរជុំ។
ក្រុមការងារបានពិនិត្យជាក់ស្ដែង ឃើញថាដីទីតាំងខាងលើជាកម្មសិទ្ធិឯកជន និងរបស់អគ្គិសនីខេត្ត រដ្ឋបាលស្រុកនឹងធ្វើការពិភាក្សាជាមួយម្ចាស់ដី និងអគ្គិសនីខេត្ត លើការងាររៀបចំទីកន្លែងនេះឱ្យបានល្អប្រសើរ ។
បន្ទាប់មកក្រុមការងារបានចុះណែនាំដូចខាងក្រោម÷
ក.ណែនាំដល់អាជីវករលក់ដូរតាមតូប និងតាមម៉ូតូរឺម៉ក់ ត្រូវមានធុងសំរាម ធុងសំរាមចល័ត ឬថង់ ការ៉ុងច្រកសំរាម និងធ្វើការរៀបចំទុកដាក់ឱ្យបានត្រឹម ត្រូវ និងត្រូវយកត្រឡប់ទៅផ្ទះវិញ។
ខ.ត្រូវរករណ្ដៅទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសសវាងការចោលលើដីសាធារណៈ ឬក្នុងទឹក។
គ.ណែនាំពីការផាកពិន័យទៅតាម ច្បាប់ដែលបានកំណត់ តាមអនុក្រឹត្យលេខ១១៣ និងអនុក្រឹត្យលេខ២៧ ។
ឃ.រដ្ឋបាលស្រុកត្រៀមរៀបចំស្លាក បំរាម និងផាកពិន័យតាមអនុក្រឹត្យលេខ១១៣ និងអនុក្រឹត្យលេខ២៧ ចំនួន១៥ ដាក់នៅទីនោះ។
ង.រដ្ឋបាលស្រុកនឹងរកស្នើសុំទីតាំងដីដើម្បីជីករណ្ដៅចាក់សំរាម និងរកមធ្យោបាយដើម្បីបង្កើតភ្នាក់ងារប្រមូលសំរាមក្នុងមូលដ្ឋានឃុំដែលជាអាជ្ញាធរគ្រប់គ្រងនៅទីនោះ។
-ក្រុមការងារការិយាល័យ បានពិនិត្យ និងកែសម្រួលលើតារាងទិន្នន័យទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ក្រុង-ស្រុក ជូនក្រសួង បរិស្ថាន សម្របសម្រួល ផ្តល់ជូន អនុក្រឹត្យ ប្រកាស ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់សំរាម សំណល់រឹង ទីប្រជុំជន ជូនដល់រដ្ឋបាលស្រុកអូរជុំ និងផ្ទៀងផ្ទាត់ទិន្នន័យអាជីវកម្មជួសជុលរថយន្ត និងគ្លីនិក សម្រាកព្យាបាល ដើម្បីក្រុមការងារចុះពិនិត្យជម្រុញកៀគរចំណូលបង់ចូលថវិកាជាតិ ៕