មន្រ្ដីឧទ្យានុរក្សស្នាក់ការអន្លង់សំណរចំនួន៤នាក់បានសហការជាមួយរដ្ឋបាលជលផលសង្កាត់អន្លង់សំណរ និងសង្កាត់កំពង់ក្តី សហគមន៍នេសាទឃុំអន្លង់សំណរ សហគមន៍ជីក្រែង ប្រើប្រាស់កាណូតស្មាច់ចំនួន៣គ្រឿង ចុះល្បាតស្ថិតនៅក្នុងភូមិប្រសាស ឃុំអន្លង់សំណរ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍ស្បៃមុងចំនួន ២៥គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ លូស្បៃមុងចំនួន២៥គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា ១២៥០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៣០០ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល៥០គីឡូក្រាម ៕