ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ រ៉ាវុធ ប្រធានស្នាក់ការអូរជាំស្លា ជាមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អនុវត្តន៍គម្រោងការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ បានធ្វើការល្បាតដើម្បីចុះស្រាវជ្រាវ រុករក ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ដល់ចំណុចខាងក្រោយភ្នំប្រចៀវ (0286883-1356771) ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើការប្រមូលដកហូតរណាយន្ត(ធំ)ចំនួន01គ្រឿង និងបានដោះសាអន្ទាក់(ប្រភេទអន្ទាក់ប្រតឹង)បានចំនួន33អន្ទាក់ និង កាំភ្លើងកែច្នៃចំនួន01ដើម ។
*វត្ថុតាងក្រុមការងារប្រមូលយកមករក្សាទុកនៅស្នាក់ការថ្មដា ៕