នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ លោក ថង ប៊ុនសុន អនុប្រធានការិយាល័យ បានចូលរួមជាមួយរដ្ឋបាលក្រុងបានលុង មន្ទីរកសិកម្មខេត្ត សាលាសង្កាត់យក្ខឡោម រដ្ឋបាលប៉ុស្តិ៍ មេភូមិសីល ប្រជាការពារ ចុះណែនាំ សម្របសម្រួល និងដោះស្រាយពីបញ្ហាការរំខានដល់ប្រជាពលរដ្ឋ ដោយសារសំឡេងស្រែករបស់សត្វជ្រូក និងក្លិនស្អុយរបស់ទីតាំងអាជីវកម្មសត្តឃាត លោកស្រី សាំង ស្រីនិច ដែលប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាក្រុង ស្ថិតនៅភូមិសីល សង្កាត់យក្សឡោម ក្រុងបានលុង ដោយមានសមាសភាពចូលរួមសរុប ១៣នាក់ ស្រី ០២នាក់ ។ ជាលទ្ធផល៖
ក. តម្រូវឱ្យម្ចាស់អាជីវកម្មទិញឧបករណ៍ឆក់ដើម្បីសម្លាប់សត្វតាមលក្ខណៈបច្ចេកទេស។
ខ.សូមណែនាំដល់កម្មករឲ្យកាត់បន្ថយការចាក់ឧបករណ៍បំពងសំលេង និងបង្កសំឡេងស្រែកឡូឡា។
គ.ត្រូវដាក់ផ្លាកបម្រាម ដូចជាហាមចោលសំរាម និងហាមបង្កសម្លេងរំខាន
ឃ.ត្រូវរៀបចំរបាំងស្បៃ និងធ្វើរបងព័ទ្ធជុំវិញទីតាំងអាជីវកម្ម ពិសេសស្រះស្តុកសំណល់រាវ ៕