នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) បានចូលរួមក្នុងសិក្ខាសាលាចាប់ផ្តើ មគម្រោង “ការស្រាវជ្រាវបឋមស្តីពីពិពិធកម្មទេសចរណ៍ និងវិស័យគាំទ្រពាក់ព័ន្ធនៅតំបន់ឆ្នេរសមុទ្រកម្ពុជា” ក្រោមអធិបតីភាពឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធាន ក.ស.វ.។
សិក្ខាសាលានេះមានគោលបំណង ផ្សព្វផ្សាយអំពីទស្សនទាននៃគម្រោងសិក្សាស្រាវជ្រាវ ចែករំលែកលទ្ធផលបឋមនៃការវិភាគឯកសារនិងព័ត៌មានដែលមានស្រាប់ និងពិគ្រោះយោបល់ដើម្បីកែលម្អវិធីសាស្ត្រសិក្សា ៕