ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស និងសហគមន៍ស្មគ្រ័ចិត្ត ប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ បានធ្វើការចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុង និងជុំវិញតំបន់រ៉ាមសារព្រែកទាល់ ជាលទ្ធផលក្រុមការងារសម្រេចបានចំនួន ២ចំណុច៖
១- ចំណុចអាសារាយ ដែលមាន លេខ និយាមការ ( 0355479 ~ 1446972 )
– របាំងស្បៃម៉ុង ប្រវែង ៧០០ម៉ែត្រ
– បង្គោល ចំនួន ១៨០ដើម
– ឡុកចាប់ត្រី ចំនួន ៣គ្រឿង
២- ចំណុចកន្សៃ១ដើម ដែលមានលេខនិយាមការ ( 0355364 ~ 1445892 )
– របាំងស្បៃម៉ុង ប្រវែង ៦៥០ម៉ែត្រ
– បង្គោល ចំនួន ១៥០ដើម
– ឡុកចាប់ត្រី ចំនួន ៣គ្រឿង ៕