នៅថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០២៤ លោក កែន ផាន អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ទីរ និងអាជ្ញាធរ ចុះអធិការកិច្ច និងជំរុញការប្រើប្រាស់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមបណ្តារោងចក្រ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានចំនួន០១ទីតាំង៖
១/.រោងចក្រ ហ្រ្វេន ឌីដាប់ប៊ែលយូ ប្រភេទរោងចក្របោកគក់ បានជួបតំណាងក្រុមហ៊ុន លោក ចាន់ រិទ្ធ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លទ្ធផល ការចុះត្រួតពិនិត្យរបស់ក្រុមការងារឃើញថារោងចក្រដំណើរការជាធម្មតា។ តំណាងរោងចក្របានឯកភាពតាមការណែនាំរបស់ក្រុមការងារ និងផ្តល់ដំណឹងជូនក្រុមការងារវិញពេលឆ្លងមតិថ្នាក់លើរួច ៕