ជាការកត់សម្គាល់មួយ នៅវិទ្យាល័យព្រះមុន្នីវង្ស ខេត្តបាត់ដំបង បានឈានដល់ចំណុចរបត់មួយ ដែលបង្កការងាយស្រួលដល់សិស្សានុសិស្ស ទាំងអនាម័យទឹកបរិភោគ ទាំងការសន្សំសំចៃថវិកា និងរួមចំណែកធ្វើឲ្យបរិស្ថានស្អាត ដោយការកាត់បន្ថយដបទឹកសុទ្ធចូលសាលា ។
បុគ្គលិកគ្រូបង្រៀនម្នាក់នៅវិទ្យាល័យព្រះមុន្នីវង្ស ខេត្តបាត់ដំបង បានប្រាប់យើងថា វិទ្យាល័យបានសហការជាមួយក្រុមហ៊ុន សុខៈ ចម្រោះទឹកបរិសុទ្ធ បាននាំយកទូសម្រោះទឹកបរិសុទ្ធ ប្រើ់ប្រព័ន្ធ R.O មកដាក់ក្នុងសាលាដោយដំណើរការ ២៤ម៉ោង ។
សម្រាប់តម្លៃ លោកគ្រូបានប្រាប់ថា តម្លៃមានដាក់នៅលើទូចម្រោះ ដោយចំណុះ ០,៥ លីត្រ បង់ថ្លៃ ១០០ រៀល, ចំណុះ ១ លីត្រ បង់ ២០០ រៀល, ២,៥ លីត្រ បង់ ៥០០រៀល, ចំណុះ ៥ លីត្រ បង់ ១.០០០ រៀល, ចំណុះ ១០ លីត្រ បង់ ២,០០០ រៀល ។ ចំណែកការបង់ចំណាយទៅលើក្រុមហ៊ុនវិញ មិនច្រើននោះទេ គឺសាលា និងក្រុមហ៊ុនបានព្រមព្រៀងគ្នាអាចទទួលយកបាន ។
សូមបញ្ជាក់ថា ទូម៉ាស៊ីនចម្រោះទឹកបរិសុទ្ធនេះ នៅពេលសិស្សស៊កក្រដាសប្រាក់ចូលម៉ាស៊ីន ទើបទឹកចេញ ។ នេះជាការកោតសរសើរមួយទៅដល់នាយក និងគណៈគ្រប់គ្រងសាលា រួមទាំងមន្ទីរអប់រំ យុវជន និងកីឡា ដែលបានគិតគូរដល់បរិស្ថានស្អាត ដែលអាចកាត់បន្ថយការយកដបទឹកសុទ្ធចូលសាលា និងការកាត់បន្ថយចំណាយរបស់សិស្ស និងលោកគ្រូ អ្នកគ្រូ ហើយទឹកក៏មានអនាម័យសម្រាប់ប្រើ់ប្រាស់បរិភោគផងដែរ ។
យើងគិតថា ប្រសិនបើសាលាផ្សេងៗនៅទូទាំងប្រទេស ទទួលយកការអនុវត្តដូចវិទ្យាល័យមួយនេះ គឺពិតជាល្អប្រសើរខ្លាំងណាស់ ៕