ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោក ណម សុខរដ្ឋ ប្រធានស្នាក់ការកំពង់លួង បានដឹកមន្ត្រីឧទ្យានុរក្ស និងមន្រ្តីស្ម័គ្រចិត្តនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ប្រើប្រាស់មធ្យោបាយកាណូតចំនួន ០១គ្រឿង កម្លាំងសរុបចំនួន ០៤នាក់ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសនេសាទប្រភេទ(របាំងស្បៃមុង) ចាប់ពីចំណុចកំពង់លួង ដល់ចំណុចកោះទន្លាក្រាស ភូមិកំពង់ថ្គោល ឃុំឣន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល÷ ទទួលបាន ០១ករណី
-រុះរើរបាំងស្បៃមុងចំនួន ០២ខ្សែ ប្រវែង ៥០០
-ដកហូតក្បាលលូកងចំនួន ០២មាត់
-បង្គោលចម្រឹងចំនួន ៧០ដើម
-លែងកូនត្រីចម្រុះចំនួន ៥គ.ក្រ