នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ លោក ស្រេង ជាងហេង ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង អមដំណើរដោយ ប្រតិភូក្រសួង និងមានការចូលរួម ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា ព្រមទាំង មន្រ្តីរាជការមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តស្ទឹងត្រែង និងយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី ជាច្រើននាក់ ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត នៅសាលាខេត្តស្ទឹងត្រែង ៕