នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៤ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតពោធិ៍បឹង នៃមន្ទីរបរិស្ថានខេត្តកោះកុង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៦៣៧៥6-១២៦៤២៩៤) ស្ថិតនៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្ដកោះកុង តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។
ដែនជម្រកសត្វព្រៃពាមក្រសោប ស្នាក់ការល្បាតពាមក្រសោប នៃការិយាល័យដែនជម្រកសត្វព្រៃ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយសាលាឃុំ សហគមន៍ និងប៉ូលីសប៉ុស្ដិ៍នគរបាល បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០២៧៩៥៩៥-១២៧៥៤៥៦) ស្ថិតនៅភូមិពាមក្រសោប១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។
ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយតាហ៊ីង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៣៧១៤៥-១២៨២៨៧៥)ស្ថិតនៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ៕