ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងចំនួន១២រូប ដឹកនាំដោយលោក សាំង អែនឌី អនុប្រធានការិយាល័យ បានធ្វើការចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំណុចក្បាលប៉ាង និយាមកា564456-1467037 ក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តភូមិស្ពង់ ឃុំអន្លងភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដល់ចំណុចខាងលើក្រុមការងារបានប្រទះឃើញមានជំរុំចំនួន០១កន្លែង ក្បែរមាត់អូរ ឃើញមានជនសង្ស័យប្រមាណជា១៧នាក់ពេលនោះក្រុមការងារបានធ្វើចូលទៅក្បែរទីតាំងនោះ ជនសង្ស័យទាំងនោះក៏បានឃើញក្រុមការងាររួច ក៏បានរត់គេចខ្លួនបាត់ចំនួន១៣នាក់ ឃាត់ខ្លួនបានចំនួន០៤នាក់ និងវត្ថុតាងរួមមាន៖
.សត្វស្វារស់ចំនួន ១៥ក្បាល.គោយន្តកន្ត្រៃ ចំនួន០១គ្រឿង.រណាយន្ត ចំនួន០១គ្រឿង.កាំបិទវែង(ខ្វែវ) ចំនួន១៤ដើម ម៉ងចាប់ស្វាចំនួន ៨ត្បូង ។
ក្រុមការងារក៏បានធ្វើការនាំខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងខាងលើយកមកមន្ទីរបរិស្ថានដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕