Advertisement
KH EMPIRE
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
KH EMPIRE
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
KH EMPIRE

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ៖ បើមិនមែនលោក Pita តើអាចជានរណា?

Borina Ngauv ដោយ Borina Ngauv
3 months មុន
ក្នុង ព័ត៌មានអន្តរជាតិ
0 0
0
ចែករំលែក
21
ទស្សនា
Share on FacebookShare on Twitter

(បាងកក)៖ ប្រធានគណបក្ស Move Forward គឺលោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ នៅក្នុង ការបោះឆ្នោតមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដាកន្លងទៅនេះ។ នៅឯសម័យប្រជុំរួមនៃរដ្ឋសភាថៃ ដែលមានសមាជិក ៥០០នាក់ និងព្រឹទ្ធសភាដែលមានសមាជិក ២៤៩នាក់ ត្រូវបានបើកធ្វើឡើង ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ក្រោយការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ។ លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា លោក Pita ដែលជា​បេក្ខជនតែម្នាក់គត់ គឺទទួលបានសំឡេងគាំទ្រត្រឹម ៣២៤សំឡេងប៉ុណ្ណោះ បន្ទាប់ពីមានសំឡេងជំទាស់ និងអនុបវាទជាច្រើន។

មេដឹកនាំបក្ស Move Forward រូបនេះ ទទួលបាន៣១១សំឡេងគាំទ្រ ១៤៨សំឡេងប្រឆាំង និង៣៩សំឡេងអនុបវាទ ពីសមាជិករដ្ឋសភា ហើយទទួលបាន១៣ សំឡេង គាំទ្រ ៣៤សំឡេងប្រឆាំង និង១៥៩សំឡេងអនុបវាទ ពីសមាជិកព្រឹទ្ធសភា។ យោងតាមលក្ខខណ្ឌ គឺជាចាំបាច់ លោក Pita ត្រូវការការគាំទ្រចំនួន ៣៧៥សំឡេង ដែលជា សំឡេងភាគច្រើន ក្នុងចំណោមអាសនៈតំណាងរាស្រ្តថៃ (ទាំងរដ្ឋសភា និងព្រឹទ្ធសភា) សរុបចំនួន ៧៤៩នាក់ ទើបអាចក្លាយជា​នាយករដ្ឋមន្រ្តីបាន។ ដំបូងឡើយ តំណាងរាស្រ្តថៃសរុបមានអាសនៈ៧៥០ ប៉ុន្តែសមាជិកព្រឹទ្ធសភាម្នាក់ ទើបតែលាលែងពីតំណែង ជាហេតុនាំឱ្យសំឡេងភាគច្រើន ដែលត្រូវការចាំបាច់ថយពី៣៧៦ មកនៅ៣៧៥វិញ។

ដោយសារតែមិនអាចជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីបានបែបនេះ សភាថៃត្រូវគេរំពឹងថា នឹងរៀបចំការបោះឆ្នោតជាថ្មីម្តងទៀត នៅថ្ងៃពុធ ទី១៩ ខែកក្កដា សប្ដាហ៍ក្រោយនេះ ហើយបេក្ខជនដដែលនៅតែអាចឈរឈ្មោះជាថ្មី ឬក៏បេក្ខជនផ្សេងទៀតត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីបែបនេះនឹងត្រូវធ្វើឡើង រហូតទាល់តែមាន បេក្ខជនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនមានកំណត់ពីចំនួននៃការបោះឆ្នោត ឬកាលបរិច្ឆេទផុតកំណត់នោះទេ។ ក្រុមអ្នកវិភាគជាច្រើនជឿថាលោក Pita ទំនងជានឹងមិនទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ថៃនោះឡើយ ចុះបើដូច្នេះមែនថាតើមានបេក្ខជនផ្សេងណាខ្លះដែលអាចប្រកាស ចូលរួមប្រជែង ឬក៏ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបោះឆ្នោតនៅជុំបន្ទាប់?

១. លោក SRETTHA THAVISIN

លោក ស្រិតថា ថាវីស៊ីន (SRETTHA THAVISIN) មានអាយុ ៦០ឆ្នាំ គឺជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោម៣នាក់ មកពីគណបក្ស Pheu Thai។ លោក ថាវីស៊ីន ទទួលបានប្រជាប្រិយភាពមិនគួរឱ្យជឿ ដោយលោកត្រូវបានគេចាត់ទុកថាជាអ្នកនយោបាយលេចមុខថ្មីនៅលើឆាកនយោបាយថៃ ដែលបានទាក់ទាញចំណាប់អារម្មណ៍ពី ក្រុមយុវជនមិនតិចនោះទេ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ លោក ថាវីស៊ីន ត្រូវបានគេចាត់ទុកថាជា «បេក្ខជនសម្រុះសម្រួលដ៏មានសក្ដានុពលម្នាក់» ដ្បិតរូបលោក ទទួលបានការស្រឡាញ់ចូលចិត្តពីក្រុមអ្នកជំនួញ នៅក្នុងចំណោមឥស្សរជនមានឥទ្ធិពលធំៗក្នុងប្រទេសថៃ។ ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់មកពីគណបក្ស Pheu Thai លោក ថាវីស៊ីន អាចនឹងទទួលបានសំឡេងគំាទ្រស្រាប់នៅក្នុងដៃ ១៥១សំឡេងនៅក្នុងរដ្ឋសភា។ បើតាមអ្នកវិភាគនយោបាយថៃ លោក Thitinan Pongsudhirak បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថាលោក ថាវីស៊ីន គឺជាបេក្ខជនឈានមុខគេម្នាក់ ប្រសិនបើលោក Pita ត្រូវបានគេជម្រុះចោល ឬដកខ្លួនពីការប្រកួតប្រជែង។

តែទោះជាបែបនេះក្ដី លោក Thitinan នៅតែយល់ថាអ្នកជំនួញជាសេដ្ឋីអចលទ្រព្យរូបនេះ ក៏មិនមែនជាបេក្ខជនល្អហួសម្នាក់នោះដែរ ដោយសារតែលោកមិនមានបទពិសោធន៍ ខាងនយោបាយ។ លោក ថាវីស៊ីន ដែលទទួលបានការអប់រំនៅសហរដ្ឋអាមេរិក គឺជាមនុស្សម្នាក់ដែលអតីតនាយករដ្ឋមន្ត្រីថៃទាំង២អ្នកបងប្អូន លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ទុកចិត្ត។ តែលោកគ្មានឈាមជ័រត្រកូលស៊ីណាវ៉ាត់ ដែលអាលែរហ្ស៉ីជាមួយយោធាថៃនោះទេ។

២. អ្នកនាង PAETONGTARN SHINAWATRA

អ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ (PAETONGTARN SHINAWATRA) មានអាយុ៣៦ឆ្នាំ ក៏ជាបេក្ខជនម្នាក់នៅក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីទាំង៣រូប របស់គណបក្ស Pheu Thai ផងដែរ។ ប៉ុន្តែ លោក Thitinan យល់ថាអ្នកនាងមានឱកាសតិចបំផុត ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃ ដោយសារតែមានឈាមជ័ររបស់ត្រកូល ថាក់ស៊ីន ដែល យោធាថៃបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីកម្ចាត់ប្រជាប្រិយភាព និងឥទ្ធិពលរបស់គ្រួសារត្រកូលស៊ីណាវ៉ាត់ នៅលើឆាកនយោបាយថៃ។

៣. លោក ANUTIN CHARNIVIRAKUL

លោក អានូធីន ឆានីវីរៈគូល (ANUTIN CHARNIVIRAKUL) មានអាយុ ៥៦ឆ្នាំ គឺជាមេដឹកនាំគណបក្សភូមិចៃថៃ (Bhumjaithai) ហើយខណៈលោកត្រូវបានគេមើលឃើញថា មានភាគរយតិចនឹងក្លាយជានាយករដ្ឋមន្ត្រីក៏ដោយ ក៏លោកនៅតែត្រូវបានគេមើលឃើញថាទំនងជាអាចនឹងក្លាយជាអ្នកសម្រេចចិត្តចុងក្រោយ ពោលគឺអនាគតនាយករដ្ឋមន្ត្រីថ្មី របស់ថៃ អាចនឹងពឹងផ្អែកទៅលើការសម្រេចចិត្តរបស់លោកក៏ថាបាន។

លោក អានូធីន មានសំឡេងគាំទ្រនៅក្នុងរដ្ឋសភា ៧១អាសនៈ តែប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាលោកបានសម្រេចចិត្តមិនគាំទ្រលោក Pita នោះទេ។ លោក អានូធីន ធ្លាប់មានទំនាក់ទំនងយូរអង្វែងជាមួយត្រកូលស៊ីណាវ៉ាត់ ដោយលោកបានប្រឡូកចូលនយោបាយជាលើកដំបូងក្នុងនាមជាមន្ត្រីនៅក្នុងជួររដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីថៃ​ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។ លោក អានូធីន បានក្លាយជាមេដឹកនាំគណបក្ស Bhumjaithai ឆ្នាំ២០២១ តែបានចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយរដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រីចាំផ្ទះសព្វថៃ្ង គឺលោក បា្រយុទ្ធ ចាន់អូចា ក្នុងឆ្នាំ២០១៩ ហើយលោកត្រូវបានតែងតាំងជា «រដ្ឋមន្ត្រីសុខាភិបាលថៃ»។

៤. PRAWIT WONGSUWAN

លោក ប្រាវីត វ៉ុងស៊ូវ៉ាន់ (PRAWIT WONGSUWAN) មានអាយុ ៧៧ឆ្នាំ គឺជាអ្នកនយោបាយដែលមានភាពប៉ិនប្រសប់ ក្នុងការសម្ងំរង់ចាំកាលៈទេសៈល្អមកដល់។ គណបក្ស ប៉ាឡាំង ប្រាចារ៉ាត់ (Palang Pracharath) របស់លោកទទួលបានការគំាទ្រពីយោធា និងមានសំឡេងគាំទ្រ ៤០អាសនៈស្រាប់នៅក្នុងរដ្ឋសភា។ លោក ប្រាវីត បានកាន់តំណែង ជាប្រមុខកងទ័ពថៃពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៥ ហើយបានក្លាយជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់នៅក្រោយឆាកនយោបាយចាប់តាំងពីពេលនោះមកដែរ។

លោក ប្រាវីត ត្រូវបានតែងតាំងជាសមាជិកនៃសភាជាតិនីតិបញ្ញត្ត នៅក្រោយរដ្ឋប្រហារឆ្នាំ២០០៦ ហើយបន្ទាប់មកទៀត នៅឆ្នាំ២០០៨ លោកបានក្លាយជារដ្ឋមន្ត្រីការពារជាតិ នៅក្រោមរដ្ឋាភិបាលដឹកនំាដោយគណបក្សប្រជាធិបតេយ្យ។ លោក ប្រាវីត ដែលជាមនុស្សម្នាក់នៅក្នុងចំណោមមេរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ផងនោះ បានកាន់តំណែងជា ឧបនាយករដ្ឋមន្ត្រីថៃ នៅក្រោមរដ្ឋាភិបាលលោក ប្រាយុទ្ធ៕

អត្ថបទទាក់ទង

អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន
ព័ត៌មានអន្តរជាតិ

Australia Strengthens Commitment to Environmental Cooperation with Cambodia

1 day មុន
លោក ត្រាំ អាចនឹងបង្ហាញខ្លួនក្នុងតុលាការ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ
ព័ត៌មានជាតិ

លោក ត្រាំ អាចនឹងបង្ហាញខ្លួនក្នុងតុលាការ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ

6 months មុន
ច្បាប់ថ្មីរបស់រុស្ស៉ីនឹងដកសញ្ជាតិដោយស្វ័យប្រវត្តិ លើបុគ្គលដែលរិះគន់សង្រ្គាមនៅអ៊ុយក្រែន
ព័ត៌មានអន្តរជាតិ

ច្បាប់ថ្មីរបស់រុស្ស៉ីនឹងដកសញ្ជាតិដោយស្វ័យប្រវត្តិ លើបុគ្គលដែលរិះគន់សង្រ្គាមនៅអ៊ុយក្រែន

7 months មុន
អត្ថបទបន្ទាប់

  • និន្នាការ
  • មតិយោបល់
  • អត្ថបទថ្មីៗ
កុំអូសរំលងអី! ជួយស៊ែរដល់អ្នកដែលរៀបការហើយអត់មាន-កូ-ន បានដឹងផង ដើមនេះអាចព្យាបាលបាន

កុំអូសរំលងអី! ជួយស៊ែរដល់អ្នកដែលរៀបការហើយអត់មាន-កូ-ន បានដឹងផង ដើមនេះអាចព្យាបាលបាន

September 17, 2023
រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាសហគមន៍គប្បីបន្ថែមផ្នែកសេវាកម្មទេសចរណ៍ និងបង្កើនផលកសិកម្ម ដើម្បីកាត់បន្ថយការចំណាយ និងអាចបង្កើនប្រាក់ចំណូលបានច្រើនច្រក

រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាសហគមន៍គប្បីបន្ថែមផ្នែកសេវាកម្មទេសចរណ៍ និងបង្កើនផលកសិកម្ម ដើម្បីកាត់បន្ថយការចំណាយ និងអាចបង្កើនប្រាក់ចំណូលបានច្រើនច្រក

September 17, 2023
សម្តេចតេជោ ហ៊ុន សែន៖ មិនថាអស់ថវិកាប៉ុន្មានទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ

សម្តេចតេជោ ហ៊ុន សែន៖ មិនថាអស់ថវិកាប៉ុន្មានទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ

March 16, 2023
មិនត្រឹមតែនៅតាមសាលារៀននោះទេ! វិស័យឯកជន ចាប់ផ្តើមចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងផុសផុលផងដែរ (មានវីដេអូ)

មិនត្រឹមតែនៅតាមសាលារៀននោះទេ! វិស័យឯកជន ចាប់ផ្តើមចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងផុសផុលផងដែរ (មានវីដេអូ)

September 16, 2023
វីដេអូឯកសារការផលិត RUM អំពៅរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់

វីដេអូឯកសារការផលិត RUM អំពៅរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់

អ្នកស្រាវជ្រាវភ្ញាក់ផ្អើល ពេលបូកចំនួនជណ្តើរ​ប្រាសាទ​អរិយធម៌ Maya នេះថ្ងៃលើភពផែនដី

អ្នកស្រាវជ្រាវភ្ញាក់ផ្អើល ពេលបូកចំនួនជណ្តើរ​ប្រាសាទ​អរិយធម៌ Maya នេះថ្ងៃលើភពផែនដី

Ronaldo បាត់ឱកាស ២គ្រាប់នៅ World Cup ក្រោយគ្រាប់ទីមួយត្រូវ FIFA ឲ្យ Bruno

Ronaldo បាត់ឱកាស ២គ្រាប់នៅ World Cup ក្រោយគ្រាប់ទីមួយត្រូវ FIFA ឲ្យ Bruno

មោទកភាព! ចក្រភពអង្គរ ឬចក្រភពខ្មែរ លេចឡើងលើផែនទី​ចក្រភព​ចំនួន១០០

មោទកភាព! ចក្រភពអង្គរ ឬចក្រភពខ្មែរ លេចឡើងលើផែនទី​ចក្រភព​ចំនួន១០០

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia

October 1, 2023
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) អះអាងគាំទ្រលើការងារអាទិភាព របស់ក្រសួងបរិស្ថាន

International Organization for Migration (IOM) Reaffirms Commitment to Ministry of Environment’s Priority Initiatives

September 30, 2023
អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន

Australia Strengthens Commitment to Environmental Cooperation with Cambodia

September 30, 2023
ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

September 30, 2023

+855 77 57 96 69

info@khempire.com

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
Facebook-f Instagram

© ២០២៣ រក្សាសិទ្ធិដោយ៖ KH EMPIRE.

គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍

© ២០២៣ រក្សាសិទ្ធិដោយ៖ KH EMPIRE.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
Go to mobile version