បាតុភូតចម្លែកមួយត្រូវបានសារព័ត៌មាន The Nation រាយការណ៍ថា នៅតាមឆ្នេរនៃខេត្តប្រាចួបសេរីខាន់ ប្រទេសថៃ អ្នកស្រុកបានប្រទះឃើញហ្វូងសត្វសមុទ្រតូចៗជាច្រើនរាប់មិនអស់ បោកបក់មកលើឆ្នេរ បង្កការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ ថានឹងមានបាតុភូតអ្វីមួយកើតឡើង ។
សត្វសម្លែកមួយ ដែលស្រដៀងនឹងកូនមឹក មានរាងដូចជាម្ជុល ត្រូវបានងាប់នៅតាមឆ្នេរដែលលាតសន្ធឹងប្រមាណ ៥ គ.ម ។ អ្នកស្រុកដែលប្រកបរបររាប់ទសវត្សរ៍មកហើយនិយាយថា បាតុភូតបែបនេះមិនធ្លាប់ជួបប្រទះឡើយ ហើយបានប្រាប់គ្នីគ្នា និងភ្ញៀវទេសចរណ៍កុំឲ្យចុះងូតទឹកឲ្យសោះ ។ អ្នកខ្លះហៅសត្វប្រភេទនេះថា ជាដង្កូវទឹកសមុទ្រ តែតាមការបញ្ជាក់ថា វាជាសម្បកសត្វគ្រីស៊ី បង្កការតោងជាប់ខោអាវ និងស្បែកដល់អ្នកចុះងូតទឹក ឬអ្នកជិះស្គីលើទឹក ។
អ្នកជំនាញបរិស្ថានផ្នែកសមុទ្រ ជនជាតិថៃ បានចេញមកបកស្រាយថា ជាធម្មតា សត្វប្រភេទនេះគ្មានបង្កពិសដល់គ្រោះថ្នាក់នោះទេ ប៉ុន្តែអាចបង្កការរំខាននៅពេលពួកវាតោងជាប់ស្បែក និងសម្លៀកបំពាក់ ។ អ្នកជំនាញអះអាងទៀតថា ពពួកសត្វនេះ រស់នៅជាក្រុមធំ ហើយបានងាប់នៅមហាសមុទ្រ ទើបរលកបោកបក់មកដល់ឆ្នេរប្រទេសថៃ ហើយមិនមានគ្រោះមហន្តរាយអ្វីឡើយ ។
អាជ្ញាធរខេត្តប្រាចួបគិរីខាន់ កំពុងព្រមានឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសក្មេងតូចៗ ដែលវាអាចបង្កជារបួសស្រាល។ អ្នកទៅលេងឆ្នេរសមុទ្រប្រានបុរី ត្រូវបានណែនាំឲ្យពិនិត្យមើលទឹកសមុទ្រជាមុន មុនអនុញ្ញាតឲ្យកុមារចុះលេងទឹក ។
បាតុភូតដូចនេះ ត្រូវបានកើតមានម្តងមកហើយ កាលពីឆ្នាំ ២០២១ នៅឆ្នេរបានគ្រុឌ ខេត្តប្រាឈុមគិរីខាន់ ៕