+នៅថ្ងៃទី ១៨ ខែវិច្ឆិកា ២០២៤ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតពោធិ៍បឹង នៃការិយាល័យឧទ្យានជាតិ មន្ទីរបរិស្ថានខេត្តកោះកុង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៦០៩៧១-១២៥៥១៥៦) ស្ថិតនៅក្នុងភូមិបាក់អង្រុត ឃុំដងពែងស្រុក ស្រែអំបិល ខេត្ដកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ។
+ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតឆាយក្រូច កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣០៤២៩៧-១២១៩៧៥២) ស្ថិតភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ។ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។
+ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតកូនកុក កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣០៧១១៨-១២១៨៥៩៩) ស្ថិតភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ។ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។
+ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយអារ៉ែង កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៤១២៩២_១២៨៩៨៤៣) ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។
+ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៤១៦១៦-១២៨៦០៥៤)ស្ថិតនៅក្នុងភូមិជុំនាប់ ឃុំជុំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។
+តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការល្បាតតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៣៨៣៧១_១២៣៧៨៧៤) ស្ថិតនៅក្នុងភូមិព្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ៕