ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការល្បាតស្រែអំបិល កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៧២០៧៤_១២៧៩១៧០) បានដកហូតបានរណាយន្តតូចចំនួន ០១គ្រឿង និងរុះរើសំណាក់ចំនួន ០១កន្លែង អញ្ញាតជន ស្ថិតនៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្ត កោះកុង។
ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្រែអំបិល ៕