ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក លោក គង់ សុភារក្ស មន្ត្រីការិយាល័យគាំពារបរិស្ថាន បានបន្ដចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលមន្ដ្រីអនុវត្ដច្បាប់ ស្ដីពីការអង្កេត និងត្រួតពិនិត្យសារធាតុបំផ្លាញស្រទាប់អូហ្សូន ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ស្ថិតនៅការិយាល័យគយ និងរដ្ឋាករបាវិត ខេត្ដស្វាយរៀង ៕