ថ្ងសទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ យោងតាមបណ្ដឹងរបស់ប្រជាពលរដ្ឋ លោក ស៊ាង ចាន់ណា ប្រធានការិយាល័យ និងក្រុមការងារ បានសហការជាមួយរដ្ឋបាលក្រុងបានលុង អាជ្ញាធរសង្កាត់យក្ខឡោម ប៉ុស្តិ៍រដ្ឋបាលឃុំ និងលោកមេភូមិ ចុះពិនិត្យមើលទីតាំងដែលបានបង្កសំឡេងរំខាន និងមានក្លិនស្អុយចេញពីទីតាំងអាជីវកម្មសត្តឃាត ស្ថិតនៅភូមិសិល សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្ត រតនគិរី ដែលមានចូលរួមសរុបចំនួន ០៨នាក់ ស្រី ០៣នាក់។ លទ្ធផល៖ ក្រុមការងារបានណែនាំ និងក្រើនរំលឹកឱ្យម្ចាស់អាជីវកម្មអនុវត្តតាមកំណត់ហេតុចាស់ឱ្យបានខ្ជាប់ខ្ជួន និងត្រូវកែលម្អបន្ថែមដូចខាងក្រោម:
ក-ត្រូរៀបចំស្តារស្រះស្តុកសំណល់ទំហំ ៧x៨ម៉ែត្រ ឱ្យធំទូលាយ និងរៀបឥដ្ឋក្រវ៉ាត់ជុំកម្ពស់១,៥ម៉ែត្រ ។
ខ-ត្រូវស្រោចជី EM ជាប្រចាំរៀង រាល់ថ្ងៃ។
គ-ត្រូវរក្សាភាពស្ងប់ស្ងាត់នៅទីកន្លែងសត្តឃាត (ហាមចាក់បាស ស្រែកឡូឡា និងលើកដាក់ជ្រូកតាមបច្ចេកទេស)៕