ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ លោក គឹម សុខពេជ្រ អនុប្រធានការិយាល័យ បានចូលរួមជាមួយឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់អមដំណើរ ឯកឧត្ដម នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធយុទ្ធកម្ពុជាអញ្ជើញចូលរួមដឹកនាំចុះពិនិត្យ វឌ្ឍនភាព នៃការរៀបចំ សោភ័ណភាព ទីតាំងប្រារព្ធពិធីទទួលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ អញ្ជើញមកសម្ពោធសមិទ្ធិផលនានា នៅភូមិប៊ុន រ៉ានីសែនជ័យដំណាក់ទ្រយឹង នាថ្ងៃទី20 ខែមករា ឆ្នាំ2025ខាងមុខ។
ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរង លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក ដែលជាសម្ព័ន្ធមេត្រីភាព រវាងមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក ជាមួយបងប្អូនអតីតយុទ្ធជន។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម ឯកឧត្តម មេត្តាជ្រាបជារបាយការណ៍ ដោយក្តីអនុគ្រោះដ៏ខ្ពង់ខ្ពស់៕