នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ លោក ខាំ វិល័យអនុប្រធានការិយាល័យអភិរក្សធនធានធម្មជាតិបានដឹកនាំមន្ត្រីការិយាល័យមន្ត្រីឧទ្យានុរក្សប្រចាំនៅតំបន់ការពារទេសភាពអាងត្រពាំងថ្មសហគមន៍តំបន់ការពារធម្មជាតិភ្នំកូនខ្លែង ល្បាតត្រង់ចំណុចទំនុកជ្រៃ ស្វាយជុះ ត្រពាំងពឺត តែពុំមានជួបបទល្មើសអ្វីទេ។
-ចំណែកមន្ត្រីឧទ្យានុរក្សបន្ទាយឆ្មារប្រចាំនៅភ្នំព្រះ បានចុះល្បាតចំណុចគោកខ្វាវ មិនមានបទល្មើសអ្វីកើតឡើងទេ។
-មន្ត្រីឧទ្យានុរក្សតំបន់ការពារទេសភាពរនាមដូនសំ ចុះល្បាតចាប់ពីខាងជើង (ស្រះថៅកែយ៉)រហូតដល់ក្រុមហ៊ុនដើមក្រដាស មិនមានបទល្មើសអ្វីទេ។
-មន្ត្រីឧទ្យានុរក្ស ប្រចាំនៅភ្នំព្រះ បានធ្វើការចុះល្បាតត្រង់ចំណុចបុស្សតាមៀវ មិនមានបទល្មើសអ្វីទេ។
-មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ការពារធម្មជាតិរហាលកេះ(អាវៀន)បានដឹកនាំគណៈកម្មការសហគមន៍ចុះល្បាតតាមដានបទល្មើសធនធានធម្មជាតិនិងអង្កេតមើលសត្វនៅចំណុចខាងកើតនិងខាងត្បូងអូរអាវៀន ពុំមានជួបបទល្មើសនោះទេ ។
-មន្ត្រីឧទ្យានុរក្សតំបន់ការពារទេសភាពរនាមដូនសំ បានចុះល្បាតតំបន់បេតិកភណ្ឌធម្មជាតិភ្នំយាយសំនិងភ្នំកំពូលបី មិនមានជួបបទល្មើសអ្វីទេ ។
-មន្ត្រីឧទ្យានុរក្សប្រចាំនៅតំបន់បេតិកភណ្ឌភ្នំព្រះ-ភ្នំវែងបានចុះល្បាតសហការជាមួយកម្លាំងយោធាស្រុកថ្មពួក ចុះល្បាតត្រង់ចំណុចបុស្សតាឃីនមិនមានជួបបទល្មើសអ្វីទេ ៕