ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីចំនួន ០៥នាក់ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់គម្រោងអភិរក្សព្រៃឡង់ ក្រោមយន្តការឥណទានកាបោនរួមគ្នា នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង ដោះស្រាយបញ្ហាប្រឈម និងលើកផែនការយុទ្ធសាស្ត្រសម្រាប់ត្រីមាសថ្មីដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃ ព្រៃឡង់ ទាំងបួនខេត្ត ដែលមានអ្នកចូលរួមសរុប ៤៦នាក់/ស្រី០៣នាក់ ៕