កម្លាំងមន្រ្តីឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃចំនួន៤នាក់ សហការជាមួយមន្រ្តីឧទ្យានុរក្សជួរភ្នំក្រវាញចំនួន៦នាក់ មន្ត្រីឧទ្យានុរក្សខេត្តកោះកុង ចំនួន៥នាក់ និងមន្ត្រីគម្រោង(CI) ចំនួន២នាក់ សរុបចំនួន១៧នាក់ ចុះល្បាតចំណុចពាំគ្រាប់ ដកហូតបានរណាយន្តប្រភេទធន់តូចចំនួន១គ្រឿងត្រង់និយាមកាលេខ(0384372-1309586) ស្ថិតនៅក្នុងភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ក្រុមការងារបន្តល្បាតដល់ចំណុចភ្នំព្រះបានដកហូតបានរណាយន្តប្រភេទធន់ធំចំនួន១គ្រឿង ត្រង់និយាមកាលេខ(0387620-1298227)បង្កដោយអញ្ញាតជន ស្ថិតនៅក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
វត្ថុតាងល្មើសបានយកមករក្សាទុកនៅស្នាក់ការរងឧទ្យានុរក្សជាំរៀបចំអនុវត្តតាមក្រមបរិស្ថាននិងធនធានធម្មជាតិ៕