ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» លោកប្រធានការិយាល័យឧទ្យានជាតិ បានដឹកនាំមន្ត្រីស្នាក់ការខ្នងភ្នំចំនួន៥នាក់ចូលរួមអមដំណើរក្រុមការងារ អនុវត្តគម្រោង”និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” (CSLEP) ចុះពិនិត្យ និង វាយតម្លៃលើ វឌ្ឍភាពការសាងសង់ស្នាក់ឧទ្យានុរក្សខ្នងភ្នំ ភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យា ដែលបានចុះកិច្ចសន្យាព្រមព្រៀងរវាងគម្រោង (CSLEP) និងក្រុមហ៊ុន LNC-O Constuction & Import Export Co,.LTD ក្រោមកិច្ចដឹកនាំដោយលោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ដោយមានសមាសភាពចូលរួម ១៦នាក់ ៕