ក.តំបន់ដែនជម្រកសត្វព្រៃបឹងពែរ
ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿងសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន៤នាក់ និងសហគមន៍ភ្នំបាល្ល័ង្គចំនួន៣នាក់ សហគមន៍ព្រៃធំចំនួន១នាក់ ចុះល្បាតដល់ចំណុចអូរស្វាយUTM444646-1474096 ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីកើតឡើងទេ បានបិតខិត្តប័ណ្ណចំនួន៩សន្លឹក និងបន្តល្បាតដល់ចំណុចត្រពាំងខ្ទុមUTM434217-1463514 ស្ថិតនៅភូមិគំរូ ឃុំពង្រ លើ ស្រុកជីក្រែង ។
ជាលទ្ធផលបានជួបប្រទះករណីលួចកាប់ ឆ្ការ រុករានទន្រ្ទានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ០១កន្លែង ដែលបង្កឡើងដោយអញ្ញាតជន លើទំហំផ្ទៃដីប្រមាណ១,៨៧ហិកតា កម្លាំងសហការបានកំពុងកសាងសំណុំរឿង និងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់។
ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
– មន្ត្រីឧទ្យានុរក្សចំនួន៣នាក់បានចូលរួមជាមួយគណៈបញ្ជាការឯកភាពស្រុកស្វាយលើ ការិយាល័យពាក់ព័ន្ធ ដឹកនាំដោយលោក ពិន សារិន អភិបាលនៃគណៈអភិបាលរងស្រុកស្វាយលើ ដោយ មានការចូលរួមសរុបចំនួន១៦នាក់ ស្រី២នាក់ ចុះត្រួតពិនិត្យទីតាំងដីមានទំនាស់របស់ឈ្មោះ យាត គឹមឈាង នៅចំណុចអន្លង់ត្បាល់UTM419510-1518915 ស្ថិតនៅភូមិអន្លង់ត្បាល់ ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលលោកពិន សារិន អភិបាលរងស្រុកបានណែនាំអោយអាជ្ញាធរឃុំកន្ទួតចុះស្រង់ឈ្មោះអ្នកពាក់ពន្ធ័កាន់កាប់និងអាស្រ័យផលជាក់ស្តែងនៅលើដីនោះ ដើម្បីបន្តធ្វើការដោះស្រាយ។
– មន្ត្រីឧទ្យានុរក្សចំនួន៥នាក់ ប្រើប្រាស់ម៉ូតូ៥គ្រឿង បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រ តិបត្តិការសឹករងខេត្តសៀមរាបចំនួន៦នាក់ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយលើចំនួន៣នាក់ ចុះល្បាតនៅចំណុចត្រពាំងព្រះគន្លងUTM418873-1525853 និងចំណុចត្រពាំងស្រែUTM417041-1527145 ស្ថិតនៅភូមិព្រៃល្ងៀង ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបានជួ បប្រទះទីតាំងកាន់កាប់អាស្រ័យផលខុសច្បាប់ និងបានចុចយកខ្សែវ័ណ្ឌបិតជិតសរុបបានចំនួន៧ទីតាំង មានទំហំផ្ទៃដីសរុបប្រមាណជា១៩,៤០ហិកតាក្នុងនោះមាន៖ ដីស្រែ៨,៥៤ហិកតា ដីចំការដំឡូង១០,៨៦ហិកតា មានខ្ទមចំនួន២មានឈ្មោះកាន់កាប់ដីចំនួន៧នាក់ និងបន្តល្បាតដល់ចំណុចអូរប៉ារ៉ាUTM428341-1532506 ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបានជួបប្រទះករណីនាំចូលឧបករណ៍(លាក់ទុក)រណាយន្តខ្នាតតូចចំនួន០១គ្រឿង និងកាំភ្លើងកែច្នៃស្នប់ចំនួន០១ដើម ទុកសម្រាប់ធ្វើសកម្មភាពនៅពេលយប់ វត្ថុតាងបានប្រមូលយកទៅរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការអូរប៉ារ៉ា ដើម្បីកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិអញ្ញាតជនតាមនីតិវិធីច្បាប់។
គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
– មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូ៤គ្រឿង បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន២នាក់ ចុះល្បាតដល់ចំណុចល្វាជាតិUTM453494-1488651ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីកើតឡើងទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន៧សន្លឹក ៕