ថ្ងៃទី ៨ មីនា ២០២៥ នៅត្រង់ចំណុច មាត់អូរប៉ោនិយាមកា ៦៩៩១០៧,១៣៥៦៣៨៨ ស្ថិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ក្រុមការងារបានប្រទះឃើញទីតាំងកាប់រានថ្មី មានទំហំប្រហែល៥ហិកតា នឹងបានឃើញជនសង្ស័យចំនួន ០២នាក់កំពុងធ្វើសកម្មភាពកាប់ឆ្កាដុតព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ។ ជនស្ស័យបានឃើញក្រុមការងារ បានរត់គេចខ្លូនបាត់ ដោយបន្សល់ទុកនៅម៉ូតូកែច្នៃចំនួន០២ គ្រឿងនៅនិងកន្លែងកើតហេតុ។
ទីតាំងខាងលើក្រុមកាងារបានវាស់ទំហំដីដែលបានកាប់រានជាក់ស្ដែងដើម្បីបន្តតាមនិតិវិធីច្បាប់ ចំពោះវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការទួលពង្រ ៕