ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ សហការជាមួយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេងនិងរំញ័រ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងមន្ទីរបរិស្ថានខេត្តកោះកុង បានចុះពិនិត្យទីតាំងការដ្ឋានថ្មសំណង់របស់ក្រុមហ៊ុនអ៊ុត ធី អ៊ី & ស៊ី ខូអិលធីឌី ស្ថិតនៅភូមិជីខលើ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ទីតាំងចុះទៅពិនិត្យរួមមាន ១. ទីតាំង ទឹកធ្លាក់រូងប្រចៀវ ២. ការដ្ឋានយកថ្ម ៣. ការដ្ឋានសម្ភារះនិងស្តុកថ្ម
និង ៤. ជួបពិភាក្សាជាមួយសហគមទេសចរណ៍ជីផាត អាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន ។
សម្រាប់លទ្ធផល ក្រុមការងារ នឹងពិនិត្យវាយតម្លៃ រួចជាក្នុងរបាយការណ៍ ៕