ថ្ងៃទី២-៧ ខែមីនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការចល័ត៩១ ចំនួន៤នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន១នាក់ ចុះល្បាតចំណុច តាផ្លោក ត្រពាំងគគីរ វាលគឺប អូរអំពិល អូរគគីរ និយាមកាលេខ ៥៣៤៤២៦-១៥៤៩៩៤០ ស្ថិតក្នុងភូមិសែនរុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឃាត់ចាប់បានគោយន្តកន្ត្រៃដឹកឈើ ចំនួន០១គ្រឿង រណារយន្ត ចំនួន០១គ្រឿង និងដុំឆក់ត្រី ចំនួន០១គ្រឿង ។ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការក្បាលដំរី ៕