មន្ត្រីជំនាញចំនួន០២នាក់ បានចូលរួមសហការជាមួយ ក្រុមការងារ ចម្រុះរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ លោក ហៀវ ស៊ីថាត នាយករងទីចាត់ការអន្តរវិស័យខេត្ត ចុះពិនិត្យទីតាំងអាជីវកម្មសិប្បកម្មធនធានរ៉ែគ្រប់ប្រភេទ នៅក្នុងស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក ស្នងការរងនគរបាលខេត្ត តំណាងមនី្ទររ៉ែ និងថាមពលខេត្ត តំណាងរដ្ឋបាលក្រុងសៀមរាប រដ្ឋបាលសង្កាត់ពាក់ព័ន្ធ មន្ត្រីជំនាញ និងម្ចាស់ ឬតំណាងទីតាំងអាជីវកម្ម នាថ្ងៃទី ៧ មីនា ឆ្នាំ ២០២៤ ។
កម្លាំងចម្រុះបានចុះពិនិត្យ ចំនួន៥ទីតាំង មានដូចខាងក្រោម៖
ទីតាំងទី១ របស់លោក កែម គង់ ស្ថិតនៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី។
ទីតាំងទី២ របស់លោក តាន់ សាវុន ស្ថិតនៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី។
ទីតាំងទី៣ របស់លោក ឆាត សំអាត ស្ថិតនៅភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់។
ទីតាំងទី៤ របស់លោកស្រី ហាត សុផាប ស្ថិតនៅភូមិថ្មី ឃុំតាអាន ស្រុកក្រឡាញ់។
ទីតាំងទី៥ របស់លោក ធឿង សុប៉ូល័ក្ខ ភូមិ សំរោង ឃុំលាងដៃ ស្រុកអង្គធំ។
បន្ទាប់ ពីបានចុះពិនិត្យទីតាំងជាក់ស្តែងរួចមក ក្រុមការងារចម្រុះ បានណែនាំដល់ម្ចាស់អាជីវកម្ម មានដូចខាងក្រោម៖ ១-ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានណែនាំដល់ម្ចាស់អាជីវកម្មឱ្យអនុវត្តបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលមានក្នុងអាជ្ញាបណ្ណកំណត់ និងណែនាំឱ្យម្ចាស់អាជីវកម្មមួយចំនួន ដែលផុតសុពលភាពអាជ្ញាបណ្ណរៀបចំស្នើសុំបន្តអាជ្ញាបណ្ណ និងត្រូវគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ ២-អប់រំផ្សព្វផ្សាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដល់អាជីវករឱ្យគោរពតាម និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងដឹកជញ្ជូនត្រូវគ្រប់ឱ្យបានត្រឹមត្រូវ មិនត្រូវដឹកលើសទម្ងន់ និងបើកបរលើសល្បឿនកំណត់ និងណែនាំមិនក្រុមហ៊ុនឱ្យដាំដើមឈើ លើកទំនប់ និងធ្វើរបងព័ទ្ធជុំរណ្តៅ ដើម្បីការពារមនុស្ស និងសត្វពាហនៈ។ ៣-ត្រួតពិនិត្យ ការធ្វើអាជីវកម្មធនធានរ៉ែ ដែលពុំមានអាជ្ញាបណ្ណ និងមានអាជ្ញាបណ្ណតែធ្វើខុសលក្ខណៈបច្ចេកទេស ដោយធ្វើការចុះបិទ និងអនុវត្តតាមនីតិវិធីច្បាប់ ៕