ពីថ្ងៃទី១៩-២២ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង បានធ្វើការចុះល្បាតត្រួតពិនិត្យ នៅចំណុចអូរខ្សាច់ អូរទាហាន រោងចក្រ ចង្កឹះ បង្គោលលេខ៥ កម្ពុជា-វៀតណាម ស្ថិតនៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ពុំឃើញមានអ្វីគួរឲ្យកត់សម្គាល់នោះទេ និងបានធ្វើការកត់ត្រាទិន្នន័យសត្វព្រៃ ឃើញ ស្វាចំនួន៦ក្បាល ទោចចំនួន៣ក្បាល មាន់ទោរចំនួន២ក្បាល និងឈ្លូសចំនួន១ក្បាល។
ថ្ងៃ២១-២២ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារទីស្នាក់ការរងកន្ទុយនាគ បានធ្វើការចុះល្បាតត្រួតពិនិត្យ នៅចំណុចស្ពានទីបី រោងចង្កឹះ ស្ថិតនៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ពុំឃើញមានអ្វីគួរឲ្យកត់សម្គាល់នោះទេ និងបានធ្វើការកត់ត្រាទិន្នន័យសត្វព្រៃ៖ ឮសំលេងទោចយំ១ក្បាល។
ក្នុងថ្ងៃដដែល លោក ធឹម ង៉ោល ប្រធានស្នាក់ការលំផាត់ បានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះឃ្លាំមើលសកម្មភាពបទល្មើស នៅចំណុច ត្រពាំងរយទន្សោង និងចំណុចផ្លូវត្រពាំងណងសន ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ ជាលទ្ធផលៈ
-ចំណុចត្រពាំងរយទន្សោង ត្រង់និយាមកាលេខ (៧៣០១៥៤-១៤៨០០២៥) បានឃើញមានការលួចកាត់ផ្ដួលដើមឈើប្រភេទ ខ្លុងត្បែងចំនួ០២ដើម ក្នុងគោលបំណងអាច្រៀកធ្វើគ្រឿងផ្ទះ តែពុំបានឃើញជនប្រព្រឹត្តនៅទីតាំងនោះទេ។