ជាឱកាសដ៏ល្អ ដែលការចែកកូនឈើទៅដាំនៅតាមទីសាធារណៈ និងនៅក្នុងទីធ្លាក្នុងវត្ត ដោយឥតគិតថ្លៃ ជាការរួមចំណែកធ្វើឲ្យគម្របព្រៃឈើបៃតងមានការកើនឡើង ។ សូម្បីព្រះសង្ឃ បាននិមន្តមកទទួលដោយព្រះហប្ញទ័យរីករាយ ដើម្បីឲ្យទីធ្លាក្នុងវត្តប្រកបទៅដោយ រុក្ខជាតិ និងដើមឈើបៃតង ផ្តល់ប្រយោជន៍ជាឈើហូបផ្លែ និងម្លប់ត្រឈឹងត្រឈៃផង ។
ជាក់ស្តែង នៅថ្ងៃទី ២៦ កក្កដា មន្ត្រីឧទ្យានុរក្សស្នាក់ការអូរប៉ារ៉ា បានប្រគេនកូនឈើចំនួន៥០០ដើម ដល់ព្រះសង្ឃដែលគង់នៅវត្តជប់រំដេង ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីយកទៅធ្វើការដាំដុះនៅបរិវេណវត្តជប់រំដេងមានប្រភេទកូនឈើ៖
១.កូនបេងចំនួន ២០០ដើម
២.កូនធ្នង់ចំនួន ១០០ដើម
៣.កូនអំពិលចំនួន ១០០ដើម
៤.កូនក្រញួងចំនួន ១០ដើម
៥.កូនឬស្សីចំនួន ២០ដើម
៦.កូនត្របែកហូបផ្លែ៣០ដើម
៧.កូនក្រក្ងោកចំនួន ១០ដើម
៨.កូនម្រុំព្រៃចំនួន ៣០ដើម