នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ និងលោកស្រី លាវ ផាឡែន ប្រធានការិយាល័យគ្រប់គ្រងពិធី និងព្រឹត្តិការណ៍ បានជួបប្រជុំជាមួយ លោកស្រី អនុប្រធានអង្គការ KOICA ប្រចាំកម្ពុជា និងសហការី ដើម្បីពិភាក្សាលើការរៀបចំការសហកាទិវាអនាម័យបរិស្ថានពិភពលោក 20 កញ្ញា 2024។
KOICA នឹងប្រារព្ធទិវាអនាម័យបរិស្ថានពិភពលោក ដោយធ្វើយុទ្ធនាការមានរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយកម្មវិធីមាន៣សកម្មភាពធំៗ រួមមាន៖
-ទី១ពិធីបើកយុទ្ធនាការនឹងធ្វើឡើងនៅថ្ងៃទី២១ខែសីហា
-ទី២យុទ្ធនាការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមនានាចាប់ពីថ្ងៃទី២២ខែសីហាដល់ថ្ងៃទី១៩ខែកញ្ញា
-និងទី៣កម្មវិធីធំសម្រាប់ទិវាអនាម័យពិភពលោក ២០វិច្ឆិកា។
KOICA ស្នើសុំធ្វើការសហការគាំទ្រ និងអញ្ជើញក្រសួងបរិស្ថានជាគណៈអធិបតីសម្រាប់យុទ្ធនាការខាងលើ ៕