ការអនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅលើការបង្ក្រាប និងទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ នៅតែធ្វើឡើងដូចភ្លៀងរលឹម កម្លាំងចុះប្រតិបត្តិការនៅក្នុងទឹកដីខេត្តពោធិសាត់របស់ ក្រុមការងារលើកនេះ មានចំនួន ៩ក្រុម ៣២៧ នាក់ ដឹកនាំដោយឯកឧត្តមអភិបាលខេត្តពោធិសាត់ ខូយ រីដា ។
គោលដៅចុះបង្ក្រាបសកម្មភាព កាប់រុករានដីព្រៃរបស់រដ្ឋ… លទ្ធផលសម្រេចបានឃ្លុំដីបាន ៨,៨៦ហិកតា៖
-ក្រុមទី១៖ (សម្រាក១ថ្ងៃ)
-ក្រុមទី២៖ ចំណុចផ្ទះស្បូវ ចំណុចក្បាលលូដាច់ ចំណុចអូរអាខៀវ និងចំណុចថ្មចាំង ភូមិក្រពើពីរក្រោម
-ក្រុមទី៣៖ ចំនុចភ្នំក្រឡឹង ភូមិដីក្រហម
-ក្រុមទី៤៖ ខាងកើតថ្មជាប់គោលដៅទី១៣ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
-ក្រុមទី៥៖ គោលដៅទី៤ ចំណុចឃ្លាំងជី ភូមិសំឡាញ ឃុំក្រពើពីរ
-ក្រុមទី៦៖ (ចុះល្បាតគោលដៅចាស់) ភូមិដីក្រហម (ចំណុចអូរ១៧)
-ក្រុមទី៧៖ -ប្រជុំរៀបចំផែនការអនុវត្តបន្ត
-ក្រុមទី៨៖ -ចំណុចអូរជ្រៃរុំ ភូមិបឹងរំលេច ឃុំក្រពើពីរ ស្រុកវាលវែង
-ក្រុមទី៩៖ -ចំណុចដាស្ងួត និងព្រៃស្លែង ភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ
-ក្រុមទី១០៖ ចំណុចសហគមន៍ផ្ចឹកជ្រុំ ភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង
ការចុះប្រតិតប្តិការនេះ ក្រុមការងារប្រើមធ្យោបាយធ្វើដំណើរ មាន ម៉ូតូ គោយន្ត និងកាមេរ៉ា ដ្រូន
កាំភ្លើង អាយកូម ទូរសព្ទដៃ ។
-បានកម្ទេចចោលវត្ថុតាងមាន ដំឡូងមី៖ ២០០គុម្ព ដើមចេក៖ ២០គុម្ព
-បានរុះរើ ខ្ទមបណ្ដោះអាសន្ន ១ខ្នង រោងប្រក់សង្ក័សី៖ ៥រោង រោងប្រក់ស្លឹក៖ ១ខ្នង
-បានកសាងសំណុំរឿងអញ្ញាតជន ២ករណី
៦-បញ្ហាប្រឈម(សូមបញ្ជាក់បញ្ហាណាដែលមិនអាចដោះស្រាយបាន)
-ផ្លូវចូលគោលដៅស្ថានភាពពិបាក
-ខ្វះមធ្យោបាយម៉ូតូដឹកកម្លាំងចូលរួម
៧-សំណូមពរ
-ស្នើសុំត្រាក់ទ័រ ដើម្បីភ្ជួរឈូសដំណាំដែលល្មើសចោលត្រៀមដាំកូនឈើឡើងវិញ
-ស្នើសុំផលិតផែនទីសម្គាល់ផ្ទាំងធំៗ ដាក់តាមច្រកចូលគោលដៅ និងដ្រូនស្គាល់ GPS កម្មវិធី។