ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤លោក អ៊ូប កុសល នាយករងដែនជម្រកសត្វព្រៃសៀមប៉ាង បានដឹកនាំមន្ត្រីចំនួន ៣នាក់ សហការជាមួយបុគ្គលិកក្រុមរ៉ាយហ្ស៊ីងហ្វី និងចំនួន ៥នាក់ ចុះល្បាតសិក្សាស្រាវជ្រាវ អង្កេតតាមដាន ត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដល់ចំណុចជិតប្រឡាយតាសូនិយាមកាលេខ (៦៣៨៥៥៦-១៥៦០០៤១) ក្បែរដែនជម្រកសត្វព្រៃសៀមប៉ាងចម្ងាយប្រហែល១០០០ម៉ែត្រ ស្ថិតនៅជិតភូមិខិះក្រោម ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក៏បានប្រទះឃើញគំនរការ៉ុងវល្លិរមៀតមួយកន្លែងមានចំនួន ៥៨ការ៉ុង មានទម្ងន់ស្មើនឹង ១.៧៤០ គីឡូក្រាម(អញ្ញាតជន)យកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃសៀមប៉ាង ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕