ក្រោយពីមានការសុំអន្តរាគមន៍ពីលោក តាន់ គឹមសួរ ប្រទះឃើញមានរថយន្តច្នៃមួយគ្រឿងដឹកឈើនៅចំណុចវាលហ្គិច ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤វេលាម៉ោង ១៣.៤៥នាទី ភ្លាមនោះ ការិយាល័យដែនបានចាត់មន្ត្រីចំនួន ៧នាក់ ចុះទៅបង្ក្រាបជាបន្ទាន់ ។
ប៉ុន្តែ គួរឲ្យសោកស្តាយ នៅពេលកម្លាំងយើងចុះទៅដល់ ជនល្មើសបានដោះយកអាគុយរត់បាត់ទៅហើយ ។ មន្ត្រីរបស់យើងបានដេកយាមមួយយប់នៅទីនោះ ។
លុះព្រឹកឡើង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ មន្ត្រីរបស់យើងបានជួលអ្នកបើកឡាន និងយកអាគុយ នាំរថយន្តនោះមកទីស្នាក់ការ ដោយមានកម្លាំងអាវុធហត្ថចំនួន១នាក់ នគរបាលចំនួន១នាក់ មកស្នាក់ការកន្ទួត នៅវេលាម៉ោង ៩.៣៥ នាទីយប់នាថ្ងៃខែឆ្នាំដដែល ។
នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ មន្ត្រីយើងបានវាស់វែងឈើដែលផ្ទុកលើរថយន្តច្នៃនោះមានចំនួន ៤.០៥០ ម៉ែត្រត្រីគុណ ៕