នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ក្រុមការងារស្នាក់ការលំផាត់ បានសហការជាមួយក្រុមល្បាតស្នាក់ការរងលំផាត់(មាត់ទន្លេ) ចុះល្បាតត្រួតពិនិត្យ និងឃ្លាំមើលសកម្មភាពបទល្មើស នៅចំណុចស្រែអាជោ ត្រង់និយាមកាលេខ (៧០១០៨៣-១៤៨៦០៣៩)ព្រំប្រទល់ក្រុមហ៊ុនហ័ងអាញ់លំផាត់ ស្ថិតក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។
ក្រុមការងារបានប្រទះឃើញ គ្រឿងចក្រ (អេស្កាវ៉ាទ័រ) ចំនួន០១គ្រឿងម៉ាក៣២០E និងជនសង្ស័យចំនួន ០២នាក់ ជាតៃកុងអេស្កា កំពុងធ្វើសកម្មភាពកាយប្រឡាយព្រំដី ដើម្បីចាប់ដីធ្វើកម្មសិទ្ធិខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃលំផាត់។ ចំពោះករណីល្មើសខាងលើ គ្រឿងចក្រ ០១គ្រឿង(អេស្កាវ៉ាទ័រ)ក្រុមការងារបានឃាត់ទុកនៅនឹងកន្លែង មិនទាន់យកមកស្នាក់ការនៅឡើយទេ មូលហេតុគ្រឿងចក្រខូច ចំណែកជនសង្ស័យទាំងពីរនាក់ ក្រុមការងារបាននាំខ្លួនមកកាន់មន្ទីរបរិស្ថានខេត្ត ដើម្បីសួរនាំ និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដោយមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងខេត្ត ៕