លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីឧទ្យានុរក្ស ប្រចាំស្នាក់ការអូរអំបិល ដោយបានសហការចូលរួម ពីបុគ្គលិកអង្គការ និងកម្លាំងល្បាតប្រចាំនៅក្នុងអង្គការអភិរក្សជម្រកសត្វព្រៃកម្ពុជា ចុះពិនិត្យមើលស្ថានភាពព្រៃឈើបណ្ដាលមកពីភ្លើងឆេះព្រៃនៅចំណុច ត្រពាំងកប់គង និយាមកា40769 -1550655 ក្នុងដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព ស្ថិតនៅក្នុងភូមិ អូរស្រែកណ្ដាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ៕