ដោយស្រឡាញ់ និងចូលចិត្តសម្រស់ទេសភាពព្រៃព្រឹក្សារបស់កម្ពុជា ភ្ញៀវបរទេស ៦ នាក់ ស្រី ៣ នាក់ ត្រូវបានក្រុមការងារទីស្នាក់ការរងអូរកាញូ នៃទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង បាននាំទៅទស្សនាកម្សាន្តនៅចំណុចភ្នំវាលធំ ក្នុងឧទ្យានជាតិវីរៈជ័យ ស្ថិតនៅភូមិផ្យ៉ាង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ដោយត្រឡប់មក វិញដោយសុវត្ថិភាព។
ក្នុងពេលនោះដែរ ក្រុមការងារក៏បានកត់ត្រាទិន្នន័យសត្វព្រៃឃើញ មានសត្វកេងកងចំនួន ២ក្បាល និងឮសំឡេងទោចយំចំនួន ៣ក្រុមប្រមាណ ៧ក្បាល ៕