ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោក បេន ដេវីស រួមជាមួយកម្លាំងសហគមន៍អង្គការអនាគតយើងចំនួន០៤នាក់ និងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន០១នាក់ បានចុះល្បាតត្រង់ចំណុចអូរផ្តៅ និយាមការលេខ (៤៦០៥៤៩.១៤៨០៥៥៧ ) បានជួបប្រទះត្រាក់ទ័រ០១គ្រឿង កំពុងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារខុសច្បាប់ ស្ថិតនៅភូមិអង្គ្រង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ពេលសមត្ថកិច្ចទៅដល់ អ្នកបើកបរត្រាក់ទ័របានរត់គេចខ្លួនបាត់ ហើយបានដកហូតត្រាក់ទ័រចំនួន០១គ្រឿង មកតម្កល់ទុកនៅស្នាក់ការលោក បេន ដាវីស ស្ថិតនៅភូមិតាបស់ ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ៕