តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការល្បាតស្រែអំបិល កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៦៥០១៩-១២៥៤៨០៤)ស្ថិតក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្រុមការងារបានធ្វើការឃាត់ចាប់ម៉ូតូ ០១គ្រឿងដឹកជញ្ជូនសត្វត្រកួតដោយខុសច្បាប់ចំនួន ០១គ្រឿង ។ ចំពោះវត្ថុតាងដកហូតបានរួមមាន:
– ម៉ូតូម៉ាក់ YAMAHA EXCITER ពណ៌សរ ពាក់ស្លាក់លេខ ភ្នំពេញ 1HA 2899 ចំនួន ០១គ្រឿង
– សត្វត្រកួត(រស់)ចំនួន ០២ក្បាលទម្ងន់ស្មើរនឹង ៤,២ គីឡូក្រាម
ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្រែអំបិល និងកពុងកសាងសំណុំរឿងបញ្ជូនទៅមន្ទីរបរិស្ថានដើម្បីចាត់ការតាមនិតិវិធីច្បាប់។