មន្ត្រី និងមន្រ្តីឧទ្យានុរក្សទាំង ០៣តំបន់ ចូលរួម ពិធីជីករណ្ដៅដាំកូនឈើ ក្នុងយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើ០១ដើម» នៅក្នុងក្រុងបាត់ដំបង

មន្ត្រី និងមន្រ្តីឧទ្យានុរក្សទាំង ០៣តំបន់ ចូលរួម ពិធីជីករណ្ដៅដាំកូនឈើ ក្នុងយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើ០១ដើម» នៅក្នុងក្រុងបាត់ដំបង

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ មន្ត្រី និងមន្រ្តីឧទ្យានុរក្សទាំង ០៣តំបន់ នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង បានចូលរួម ពិធីជីករណ្ដៅដាំកូនឈើ ក្នុងយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើ០១ដើម» នៅក្នុងក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។ ៣ថ្ងៃ...

ក្រុមការងារនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ចុះពិនិត្យទីតាំងក្រុមហ៊ុនព្រះវិហារស្មាច់ រ៉េលវេ អេនផតប្រជេក ខមផេនី លីមីតធីត លើគម្រោងសិក្សាស្រាវជ្រាវរ៉ែលោហ:

ក្រុមការងារនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ចុះពិនិត្យទីតាំងក្រុមហ៊ុនព្រះវិហារស្មាច់ រ៉េលវេ អេនផតប្រជេក ខមផេនី លីមីតធីត លើគម្រោងសិក្សាស្រាវជ្រាវរ៉ែលោហ:

ការិយាល័យគាំពារបរិស្ថាន ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោក រ័ត្ន ផលសំណាង ប្រធានការិយាល័យគាំពារបរិស្ថាន និងមន្ត្រីការិយាល័យ បានចូលរួមជាមួយក្រុមការងារនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ចុះពិនិត្យទីតាំងក្រុមហ៊ុនព្រះវិហារស្មាច់ រ៉េលវេ អេនផតប្រជេក ខមផេនី លីមីតធីត លេីគម្រោងសិក្សាស្រាវជ្រាវរ៉ែលោហ: ដេីម្បីរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ស្ថិតនៅស្រុករវៀងខេត្តព្រះវិហារ ៕

ក្រុមការងារក្រសួងបរិស្ថាន មន្ត្រីដែនជម្រកសត្វព្រៃឆែប-ព្រះរការ អាជ្ញាធរភូមិ ឃុំ បុគ្គលិកអង្គការរីខូហ្វ ប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្តីពីការផ្ទេរសហគមន៍ព្រៃឈើ មកជាសហគមន៍តំបន់ការពារធម្មជាតិ

ក្រុមការងារក្រសួងបរិស្ថាន មន្ត្រីដែនជម្រកសត្វព្រៃឆែប-ព្រះរការ អាជ្ញាធរភូមិ ឃុំ បុគ្គលិកអង្គការរីខូហ្វ ប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្តីពីការផ្ទេរសហគមន៍ព្រៃឈើ មកជាសហគមន៍តំបន់ការពារធម្មជាតិ

លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន និងលោក យូ គឹមឡេង ប្រធានការិយាល័យ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្តីពីការផ្ទេរសហគមន៍ព្រៃឈើ មកជាសហគមន៍តំបន់ការពារធម្មជាតិ ស្របតាមអនុក្រឹត្យលេខ: ១៧៤ អនក្រ.បក ស្តីពីការបង្កើតដែនជម្រកសត្វព្រៃឆែប-ព្រះរការ។ កិច្ចប្រជុំនេះធ្វើឡើងនៅវត្តកំពង់ស្រឡៅ ភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ...

ទីតាំងដីកាប់រានមួយកន្លែង ថតពីផ្កាយរណប ការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ បានចុះពិនិត្យជាបន្ទាន់

ទីតាំងដីកាប់រានមួយកន្លែង ថតពីផ្កាយរណប ការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ បានចុះពិនិត្យជាបន្ទាន់

តាមការចង្អុលបង្ហាញរបស់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងការពង្រឹងភាពស្វាហាប់ ការពារធនធានធម្មជាតិ និងពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដោយមិនឲ្យជនប្រព្រឹត្តរួចខ្លួន ការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងពើក ចំនួន០៣រូប សហការជាមួយកំម្លាំងយោធាផ្នែកសឹករងស្រុកជ័យសែន ចំនួន០២រូប បានចុះពិនិត្យទីតាំងដែលទទួលបានពីរូបភាពផ្កាយរណប ទៅលើជនសង្ស័យមានកាប់រានដីព្រៃ...

សោកស្តាយណាស់ ! ដើមស្រឡៅមុខកាត់ ០,៥ ម៉ែត្រ ត្រូវជនអគតិលួចអាររំលំ តែមនុស្សចាប់អត់បាន!

សោកស្តាយណាស់ ! ដើមស្រឡៅមុខកាត់ ០,៥ ម៉ែត្រ ត្រូវជនអគតិលួចអាររំលំ តែមនុស្សចាប់អត់បាន!

ថ្ងៃទី ២៣ ខែមិថុនា តំបន់ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ បានសហការជាមួយសហគមន៍ភ្នំបាល្ល័ង្គ និងសហគមន៍ព្រៃធំចំ បានចុះល្បាតដល់ចំណុចអណ្តែងធំ UTM0445567-1473168 ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ដោយជាលទ្ធផលបានជួបប្រទះករណីលួចកាត់ស្រឡៅចំនួន០១ដើម មុខកាត់០.៥០ម៉ែត្រ ប្រវែង៦ម៉ែត្រ ដែលបង្កឡើងដោយអញ្ញាតជន (រត់គេចខ្លួនបាត់មុនពេលកម្លាំងល្បាតទៅដល់ទីតាំងកើតហេតុ) និងបន្សល់ទុកនូវរណាយន្តខ្នាតធំ ១គ្រឿង ៕...

ដីព្រៃធម្មជាតិ ៤ហិកតា ត្រូវអញ្ញាតជនលូចភ្ជួរនៅស្រុកស្វាយលើ កម្លាំងកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណ

ដីព្រៃធម្មជាតិ ៤ហិកតា ត្រូវអញ្ញាតជនលូចភ្ជួរនៅស្រុកស្វាយលើ កម្លាំងកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណ

តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូ៤គ្រឿង បានចុះល្បាតដល់ចំណុចខាងត្បូងព្រៃល្ងៀងUTM419321-1521728 ស្ថិតនៅភូមិព្រៃល្ងៀង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដោយបានជួបប្រទះករណីភ្ជួរ គាស់គល់ឈើ និងឈូសឆាយសម្អាតដី ដែលបង្ករឡើងដោយអញ្ញាតជន លើផ្ទៃដីទំហំប្រមាណជា ៤ហិកតា តាមការស្រាវជ្រាវបឋមធ្វើឡើងដោយក្រុមការងារសហគមន៍ទំនើបស្រូវអង្ករនាងអំ ក្រោយពិនិត្យកម្លាងងល្បាតបានធ្វើកំណត់ហេតុដើម្បីបន្តស្រាវជ្រាវ និងកំណត់អត្តសញ្ញាណការចូលប្រើប្រាស់ដីអោយច្បាស់លាស់បន្ថែមទៀត និងបិទខិត្តបណ្ណ័អប់រំផ្សព្វផ្សាយនៅតាមដើមឈើចំនួន ១១សន្លឹក ៕

ចុះធ្វើសារពើភ័ណ្ឌព្រៃសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត នៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់

ចុះធ្វើសារពើភ័ណ្ឌព្រៃសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត នៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់

ថ្ងៃទី ២២ មិថុនា លោក ទី ទិត្យា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ មូលដ្ឋាន, អេង ភិរៈគិត្យា មន្ត្រីកិច្ចសន្យា, មន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃព្រៃឡង់ ចំនួន ០២រូប និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត បន្តចុះធ្វើសារពើភ័ណ្ឌព្រៃសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត គាំទ្រដោយ...

ដីមានបង្គោលហ៊ុមព័ទ្ធទំហំ ១២,៣៨ ហិកតា មានដំណាំស្វាយចន្ទីរបស់អញ្ញាតជន នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ត្រូវកម្លាំងប្រទះឃើញ

ដីមានបង្គោលហ៊ុមព័ទ្ធទំហំ ១២,៣៨ ហិកតា មានដំណាំស្វាយចន្ទីរបស់អញ្ញាតជន នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ត្រូវកម្លាំងប្រទះឃើញ

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤លោក គ្រឿង ជុំ ប្រធានស្នាក់ការឧទ្យានជាតិបានដឹងមន្ត្រីការចំនួន០២រូប ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដល់ចំណុចក្បែអូរស្មងនិយាមកា(0665132-1555304)តាមផែនការបានឃើញមានការកាប់កន្ទ្រានដីព្រៃមួយកន្លែង(អញ្ញាតជន)និងដាំស្វាយចន្ទីប្រហែលពីរទៅបីឆ្នាំដែលមានទំហំផ្ទៃដីចំនួន១២.៣៨ហិកតា និងមានដាក់បង្គោលហ៊ុមព័ទ្ធជុំវិញដើម្បីយកដីព្រៃធ្វើជាកម្មសិទ្ធិ ក្រុមល្បាតបានប្រមូលទិន្នន័យកាប់រានជុំវិ ។ ចំណុចទួលណុកកាតែន់និយាមកា(0668239-1551714)ដីដែលកាប់ទន្ទ្រានចាស់ដែលបានដកហូតនៅឆ្នាំ២០២៣ដែលមានទំហំផ្ទៃដី ៣.៧៩ហិកតា ឃើញមានដំណាំស្វាយចន្ទី តែខ្ទមឃើញមានរុសរើចេញរួចហើយស្ថានភាពដីឃើញមានដុះព្រៃឡើងវិញ។ និយាមកា(0668162-1551980)កាប់កន្ទ្រានដីព្រៃមួយកន្លែងស្នាមចាស់(អញ្ញតជន)ដែលមានទំហំផ្ទៃដីចំនួន៤.៥៥ហិកតា ក្រុមល្បាតបានដាក់ផ្លាកដកហូតដីទុកជាសម្បត្តិរដ្ឋវិញ។ ចំណុចទួលស្វាយនិយាមកា(0668367-1551922)បានឃើញសត្វខ្លែងចំនួន១ក្បាលក្រុងល្បាតបានថតរូបភាពទុក។ ដល់អូរចន្ទិនិយាមកាលេខ(0660466-1549352)បានឃើញសត្វឈ្លូសចំនួន...

មន្ត្រីឧទ្យានុរក្ស សហការបុគ្គលិកក្រុមហ៊ុនរ៉ាយហ្ស៊ីងហ្វីនិក និងជនជាតិអង់គ្លេស ចុះសិក្សាសត្វកន្ទុំរុយនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង

មន្ត្រីឧទ្យានុរក្ស សហការបុគ្គលិកក្រុមហ៊ុនរ៉ាយហ្ស៊ីងហ្វីនិក និងជនជាតិអង់គ្លេស ចុះសិក្សាសត្វកន្ទុំរុយនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង

នៅថ្ងៃទី ២២ មិថុនា លោក សុវណ្ណ ស៊ីណា ប្រធានស្នាក់ការដែនជម្រកសត្វព្រៃសៀមប៉ាង សហការជាមួយបុគ្គលិកក្រុមហ៊ុនរ៉ាយហ្ស៊ីងហ្វីនិក បានជូនដំណើរលោក ប៉ូល ជនជាតិអង់គ្លេស ដើម្បីចុះទៅសិក្សាសត្វកន្ទុំរុយនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រែកមាសស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ដល់អូជៀងហៀងនិយាមកា(632194-1590332) ហើយក៏បានសិក្សានៅទីនោះរួចរាល់បន្ទាប់មកក៏បានធ្វើដំណើរត្រឡប់មកសៀមប៉ាងវិញ ៕

ក្រុមការងារក្រសួងបរិស្ថាន និងអង្គភាពចំណុះខេត្តព្រះសីហនុ ចុះពិនិត្យការបំពុលទឹកស្ទឹង និងត្រីងាប់ ដែលបង្ហូរចេញពីរោងចក្រចម្រាញ់ប្រេងដូងទី២

ក្រុមការងារក្រសួងបរិស្ថាន និងអង្គភាពចំណុះខេត្តព្រះសីហនុ ចុះពិនិត្យការបំពុលទឹកស្ទឹង និងត្រីងាប់ ដែលបង្ហូរចេញពីរោងចក្រចម្រាញ់ប្រេងដូងទី២

លោក ជូ មុនីដារិន អគ្គនាយករងនៃអគ្គនាយដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីពីនាយកដ្ឋានជំនាញ និងមន្ទីរពិសោធន៍ សហការជាមួយមន្ទីរបរិស្ថាន មន្ទីរធនធានទឹកនិងឧតុនិយម រដ្ឋបាលជលផលខេត្តព្រះសីហនុ រដ្ឋបាលស្រុកកំពង់សីលា និងអជ្ញាធរមូលដ្ឋាន បានចុះពិនិត្យករណីបំពុលទឹកស្ទឹង និងត្រីងាប់ ដែលបង្ហូរចេញពីរោងចក្រចម្រាញ់ប្រេងដូងទី២ (ម៉ុង ប្ញទ្ធី...

Page 115 of 193 1 114 115 116 193
  • និន្នាការ
  • មតិយោបល់
  • អត្ថបទថ្មីៗ