តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បំផ្លាញដើមស្វាយចន្ទី ២៧១ ដើម ដាំលើដីកាប់រានព្រៃ ក្នុងតំបន់ការពារធម្មជាតិ

តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បំផ្លាញដើមស្វាយចន្ទី ២៧១ ដើម ដាំលើដីកាប់រានព្រៃ ក្នុងតំបន់ការពារធម្មជាតិ

នៅថ្ងៃទី ២២ ខែមិថុនា តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ បានធ្វើការចុះល្បាតដល់ចំណុច ខាងលិចត្រពាំងណ្តាស់UTM422179-1533393 ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបានជួបប្រទះករណីកាប់គាស់ឆ្ការដុត រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ(លួចដាំកូនស្វាយចន្ទីថ្មីជាមួយដំឡូងមី) ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានសម្រេចធ្វើការដកបំផ្លាញចោលកូនស្វាយចន្ទីរបានចំនួន ២៧១ដើម និងកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ និងបន្តស្រាវជ្រាវមុខជនសង្ស័យដើម្បីអនុវត្តតាមនិតិវិធីច្បាប់ និងបិតខិត្តបណ្ណ័អប់រំផ្សព្វផ្សាយនៅតាមដើមឈើបានចំនួន១២សន្លឹក ។...

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ចុះបង្ក្រាបទីតាំងកាប់រានដីព្រៃខុសច្បាប់ នៅភូមិរិទ្ធិសែនជ័យ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរសែនជ័យ

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ចុះបង្ក្រាបទីតាំងកាប់រានដីព្រៃខុសច្បាប់ នៅភូមិរិទ្ធិសែនជ័យ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរសែនជ័យ

ថ្ងៃទី ២១ មិថុនា លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត ដឹកនាំមន្រ្តីចំនួន០៣រូប ធ្វើការចុះត្រួតពិនិត្យទីតាំងកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ និងសង់ផ្ទះអនាធិបតេយ្យ ស្ថិតនៅតំបន់អូរគ្លៀង ភូមិសាស្ត្រភូមិរិទ្ធិសែនជ័យ ឃុំបុរីអូរស្វាយ ស្រុកបុរីអូរសែនជ័យ ខេត្តស្ទឹងត្រែង ក្រោមការដឹកនាំដោយ ឯកឧត្តម ប៉ានខែម ប៊ុនថន នាយករងខុទ្ទកាល័យ...

កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងជាំ ប្រទះឃើញដីកាប់រាន ២ ហិកតារបស់អញ្ញាតជន កំពុងបន្តស្រាវជ្រាវរមមុខ

កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងជាំ ប្រទះឃើញដីកាប់រាន ២ ហិកតារបស់អញ្ញាតជន កំពុងបន្តស្រាវជ្រាវរមមុខ

កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងជាំ ដឹកនាំដោយលោក ជុន សុធារ៉ែន ប្រធានស្នាក់ការរង ចុះល្បាតចំណុចអង្គោល ត្រង់និយាមកា(381616-1298847) ប្រទះឃើញមានការលបលួចកាប់គាស់ រុករានដីព្រៃ និងបានបោះបង្គោលហ៊ុមព័ទ្ធ(បង្គោលរបងឈើចំនួន ៣៥ដើម) ចំនួន ១ទីតាំង លើផ្ទៃដីប្រមាណ ២ហិកតា ស្ថិតក្នុងភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។...

ការិយាល័យអភិវឌ្ឍន៍សហគមន៍ មូលដ្ឋាន និងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃព្រៃឡង់ ចុះធ្វើសារពើភ័ណ្ឌព្រៃសហគមន៍ នៅជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្ត

ការិយាល័យអភិវឌ្ឍន៍សហគមន៍ មូលដ្ឋាន និងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃព្រៃឡង់ ចុះធ្វើសារពើភ័ណ្ឌព្រៃសហគមន៍ នៅជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្ត

នៅថ្ងៃទី ២១ ខែមិថុនា លោក ទី ទិត្យា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ មូលដ្ឋាន និងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃព្រៃឡង់ ចំនួន ០២រូប និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត ចុះធ្វើសារពើភ័ណ្ឌព្រៃសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត គាំទ្រដោយ អង្គការឌីភីអេ (DPA) ដោយមានការចូរួមពី...

ចុះប្រមូលព័ត៌មានបឋម ក្នុងការចុះអនុវត្តគម្រោងរេដបូក ” Mangrove REDD+ Project ” ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប

ចុះប្រមូលព័ត៌មានបឋម ក្នុងការចុះអនុវត្តគម្រោងរេដបូក ” Mangrove REDD+ Project ” ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប

នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ ការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ លោក សែម សុខលីណា អនុប្រធានការិយាល័យ បានចូលរួមប្រមូលព័ត៌មានបឋមក្នុងការចុះអនុវត្តគម្រោងរេដបូក " Mangrove REDD+ Project " ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដោយចុះតាមឃុំ-សង្កាត់ដែលជាប់នឹងព្រំប្រទល់ដែនជម្រកសត្វព្រៃពាមក្រសោប រួមមាន...

អប់រំប្រជាជន មិនឲ្យរកត្រីនៅតំបន់អភិរក្សពូជត្រី នៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង

អប់រំប្រជាជន មិនឲ្យរកត្រីនៅតំបន់អភិរក្សពូជត្រី នៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្ស ស្នាក់ការភ្នំអណ្ដូង និងកំលាំងយោធា អង្គភាពប្រតិបត្តិការសឹករង ស្រុកអន្លង់វែង ចំនួន៧នាក់ ជាក្រុមការងារចុះបង្រ្កាបបទល្មើសមកប្រចាំការនៅស្នាក់ការភ្នំអណ្ដូង និងគណៈកម្មការសហគមន៍ ចំនួន ៥ នាក់ បាន ចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើស ធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន...

ស្នាក់ការដែនជម្រកសត្វព្រៃសៀមប៉ាង ចុះបង្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ៤ ទីតាំង

ស្នាក់ការដែនជម្រកសត្វព្រៃសៀមប៉ាង ចុះបង្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ៤ ទីតាំង

ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៤លោក ឡុង ថាវី អនុប្រធានស្នាក់ការដែនជម្រកសត្វព្រៃសៀមប៉ាងបានដឹកនាំមន្រ្តីប្រចាំការដែនជម្រកសត្វសៀមប៉ាងចំនួន០៣នាក់ ចុះល្បាតទប់ស្កាត់និងបង្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលបុស្សភ្ញៀវ ពិនិត្យឃើញមានស្លាកស្នាមទីតាំងកាប់រានយកដីធ្វើកម្មសិទ្ធិចំនួន០៤ទីតាំង។ • ទីតាំងទី១មានទំហំដីប្រហែល(០.១៨ha)ដែលមាននិយាមកា(៦៤៦១៨១-១៥៥៥៨៥៨) • ទីតាំងទី២មានទំហំដីប្រហែល(២.៦១ha)និយាមកា(៦៤៦៣១០-១៥៥៥៤២៣) • ទីតាំងទី៣ទំហំដីប្រហែល(០.៨៣ha)និយាមកា(៦៤៦៥៤២-១៥៥៥៥៤០) • ទីតាំងទី៤មានទំហំដីប្រហែល(៦.១៧ha)និយាមកា(៦៤៦៣៣៤-១៥៥៥៣៨៣)។ • ស្លាកស្នាមដីនោះពុំមានសកម្មភាពកាប់ត្រួសត្រាយសម្អាតទៀតនោះទេ គឺមានតែព្រៃដុះលុបឡើងវិញ ហើយក្រុមការងារយើងបានសន្និដ្ឋានថា ពួកគាត់ប្រហែលជាបោះបង់ដីនោះចោលហើយ ៕

ចុះបង្ក្រាបទីតាំងកាប់រានព្រៃយកដីធ្វើជាកម្មសិទ្ធ នៅដែនជម្រកសត្វព្រៃឆែបព្រះរការស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត ៥ ទីតាំង

ចុះបង្ក្រាបទីតាំងកាប់រានព្រៃយកដីធ្វើជាកម្មសិទ្ធ នៅដែនជម្រកសត្វព្រៃឆែបព្រះរការស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត ៥ ទីតាំង

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក ហុវ ឆេន អនុប្រធានស្នាក់ការរងដែនជម្រកសត្វព្រៃព្រៃឡង់ បានដឹកនាំមន្ត្រី០២នាក់ ចុះត្រួតពិនិត្យយកចំណុចទីតាំងកាប់រានព្រៃយកដីធ្វើជាកម្មសិទ្ធ នៅដែនជម្រកសត្វព្រៃឆែបព្រះរការស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង នៅចំណុចទីតាំង  ទី១ មានលេខនិយាមកា(583674-1526507)(584523-1526521)(583616-1526879)(584454-1526942)  ចំណុចទី ២លេខនិយាមកា(583593-1527012)(584641-1527108)(583509-1527294)(583958-1527387)...

ប្រតិបត្តិការ ៣ ថ្ងៃកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសកាប់រានដីព្រៃយកធ្វើកម្មសិទ្ធិ នៅទីតាងផ្សេងៗគ្នា

ប្រតិបត្តិការ ៣ ថ្ងៃកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសកាប់រានដីព្រៃយកធ្វើកម្មសិទ្ធិ នៅទីតាងផ្សេងៗគ្នា

ស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ - ថ្ងៃទី១៩-២១ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សដឹកនាំ ដោយលោក ស៊ូលីត សុំភូ ប្រធានក្រុមល្បាត បានសហការជាមួយយោធាតំបន់ប្រតិបត្តិការសឹករងស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ណុប សុផុន មេបញ្ជាការតំបន់សឹករងស្រុក បានចុះល្បាតត្រួតពិនិត្យ បង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ (ជាពិសេសបទល្មើសកាប់រានដីព្រៃយកធ្វើយកធ្វើជាកម្មសិទ្ធិអនុវត្តច្បាប់១០០%) នៅតាមបណ្ដោយមាត់ទន្លេព្រំប្រទល់រតនគិរី-មណ្ឌលគិរី...

ការិយាល័យគាពារបរិស្ថាន បានចុះទៅពង្រឹងច្បាប់នៅក្រុមហ៊ុនដំណាប់ស្វាយ ស្តីពីការអនុវត្តវិធានការច្បាប់ AHACHALONG (Kampuchea) co,Ltd.

ការិយាល័យគាពារបរិស្ថាន បានចុះទៅពង្រឹងច្បាប់នៅក្រុមហ៊ុនដំណាប់ស្វាយ ស្តីពីការអនុវត្តវិធានការច្បាប់ AHACHALONG (Kampuchea) co,Ltd.

នៅថ្ងៃទី ២១ មិថុនា ឆ្នាំ ២០២៤ ការិយាល័យគាពារបរិស្ថាន បានចុះទៅក្រុមហ៊ុនដំណាប់ស្វាយ ករណីលិខិតលេខ៖២៤៤៦/០៥២៤ បស្ថ.អគត ស្តីពីការអនុវត្តវិធានការច្បាប់ និងតម្រូវឱ្យអនុវត្តបញ្ជាកែប្រែសម្រាប់ក្រុមហ៊ុន AHACHALONG (Kampuchea) co,Ltd.ស្ថិតនៅភូមិ បឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខណៈដែលតំណាងក្រុមហ៊ុនសុំពេលមួយព្រឹកទៀត ៕

Page 116 of 193 1 115 116 117 193
  • និន្នាការ
  • មតិយោបល់
  • អត្ថបទថ្មីៗ