មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ យើងរួមគ្នាអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឱ្យក្លាយជាខេត្តអព្យាក្រឹតកាបូន
(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានណែនាំឲ្យរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឱ្យក្លាយជាខេត្តអព្យាក្រឹតកាបូន។ ការលើកឡើងរបស់លោក អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យបូកសរុបការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២0២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តត្បូងឃ្មុំ។ បន្ថែមពីលើភារកិច្ចដែលមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំអនុវត្តប្រចាំថ្ងៃ, លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួន...